ព្រឹតិ្តការណ៍ថ្មីៗ

អង្គភាពកងទ័ពចំនួន២ បានទទួលការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

4 ខែ មុន 206 តូ សុផល

អង្គភាពកងទ័ពចំនួន២ បានទទួលការយកចិត្ដទុកដាក់ជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគដើម្បីចូលរួមកសាងអង្គភាពនិងប្រើប្រាស់សម្រាប់ការងារនិងការរស់នៅរបស់កងទ័ពប្រចាំថ្ងៃនៅក្នុងអង្គភាព។

អំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតនិងលោកស្រី ពេជ ចន្ទមុន្នី រួមមានវិទ្យុទាក់ទងចំនួន៤គ្រឿង និងប្រភពអគ្គីសនីចំនួន៤គ្រឿង ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងទ័ពជើងគោក និងថវិការមួយចំនួន អង្ករ៥តោន និងមីចំនួន១០០កេស ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនរបស់កងពលតូចអន្តរាគមន៍លេខ១១ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។

តំណាងអង្គភាពទ័ពទាំង២ បានមានប្រសាសន៍ថា ជំនួសមុខអោយនាយទាហាន នាយទានហានរង និងពលទាហាន ទាំងអស់ លោកពិតជាសប្បាយរីករាយណាស់ ដែលបានទទួលអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ ស្របពេលដែល អង្គភាពកំពុងត្រូវការជាចាំបាច់ក្នុងការកសាងអង្គភាពនិងប្រើប្រាស់សម្រាប់ការងារនិងការរស់នៅរបស់កងទ័ពប្រចាំថ្ងៃនៅក្នុងអង្គភាព។

តំណាងអង្គភាពកងទ័ពទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដោយឡែកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាលតែងតែយកចិត្តទុក្ខដាក់លើវិស័យការពារជាតិតាមរយៈការគិតគូយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។

គួររំលឹកផងដែរថា ការផ្តល់អំណោយជា ថវិកា សម្ភារៈបរិក្ខាផ្សេង‌ៗ និងគ្រឿងឧបភោគបរិភោគជាច្រើនបានប្រគល់ជូនអង្គភាពទ័ពផ្សេងៗជាច្រើនទៀតរួមទាំងអង្គភាពទ័ពទាំងពីរខាងលើ ដែលនេះគឺជាការគិតគូយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!