ដឹងការពិត ករណី ដាក់កាំមេរ៉ាសុវត្ថិភាពចំមុខបន្ទប់កូនក្រមុំគេហើយ !

2 ខែ មុន 568 តូ សុផល

បន្ទាយមានជ័យ៖ ម្ចាស់ផ្ទះដាក់កាំមេរ៉ាសុវត្ថិភាពចំមុខបន្ទប់កូនក្រមុំអោយដោះចេញហើយអន់ចិត្តដែលគេថាមនុស្សរោគចិត្តដែលត្រូវបានមន្ត្រីនគរបាលធ្វើការណែនាំនិងធ្វើកិច្ចសន្យាកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅប៉ុស្តិ៍ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
លោក សួន បញ្ញា នាយប៉ុស្តិ៍នគរបាលឃុំឫស្សីក្រោកបានប្រាប់នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ថាកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨មានឈ្មោះ ពុធ ភេទប្រុស អាយុ៤៨ឆ្នាំ (ត្រូវជាប្តី)ឈ្មោះ នួន តុងហឿន អាយុ៤៦ឆ្នាំ រស់នៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី បានមកប្តឹងឈ្មោះ ពត វាន់នី ភេទប្រុស អាយុ៤០ឆ្នាំ (មានមុខរបបជាងទង)រស់នៅក្បែរគ្នាដែលចោទប្រកាន់ពីបទដាក់កាំមេរ៉ាសុវត្ថិភាពបែកមុខចំបង្អួចនិងបន្ទប់កូនក្រមុំរបស់គាត់ដែលធ្វើប៉ះពាល់កិត្តិយសដល់ក្រុមគ្រួសាររបស់គាត់សុំអោយមន្ត្រីអនុវត្តច្បាប់ជួយរកយុត្តិធម៌ជូនផង។
លោកបានបញ្ជាក់ថាក្រោយពេលទទួលពាក្យបណ្តឹងហើយមន្ត្រីនគរបាលប៉ុស្តិ៍ឃុំឫស្សីក្រោកបានកោះហៅឈ្មោះ ពត វ៉ាន់នី សួរនាំហើយទទួលស្គាល់ថាខ្លួនពិតជាបានដាក់កាំមេរ៉ាសុវត្ថិភាពពិតមែនតែមិនបានដាក់កាំមេរ៉ាមានបំណងចំមុខបន្ទប់កូនស្រីនោះទេគឺដាក់កាំមេរ៉ាដើម្បីតាមដានអ្នកដែលលួចគប់ដំបូលផ្ទះរបស់ខ្លួនដែលរើសបានដុំថ្មជាច្រើនដុំមកបង្ហាញមន្ត្រីនគរបាលប៉ុស្តិ៍ទៀតផង។
លោក សួន បញ្ញា បានបញ្ជាក់ថាក្រោយពេលកោះទាំងពីរភាគីហើយដោយមន្ត្រីនគរបាលប៉ុស្តិ៍អោយម្ចាស់ផ្ទះដែលដាក់កាំមេរ៉ាសុវត្ថិភាព មុខបន្ទប់កូនស្រីដែលប៉ះពាល់កិត្តិយសក្រុមគ្រួសាររបស់គាត់បានណែនាំនិងធ្វើកិច្ចសន្យាអោយដោះកាំមេរ៉ាសុវត្ថិភាពចេញកាលពីថ្ងៃទី០២ ខែសីហាឆ្នាំ២០១៨។

តាមសំដីឈ្មោះ ពុធ បានបញ្ជាក់ប្រាប់ថាមូលហេតុដែលម្ចាស់ផ្ទះដាក់កាំមេរ៉ាសុវត្ថិភាពចំបន្ទប់កូនស្រីរបស់គាត់ដែលមានប្រវែងពីបន្ទប់ប្រមាណជិត២ម៉ែត្រនេះទំនងដាក់យូរហើយតែចៃដន្យគ្រួសាររបស់គាត់បានតទុយោទឹក ចូលអាងបានឃើញហើយប្តឹងទៅមន្ត្រីនគរបាលប៉ុស្តិ៍ឃុំឫស្សីក្រោកជួយរកយុត្តិធម៌ជូនព្រោះថាដាក់កាំមេរ៉ាចំមុខបន្ទប់កូនស្រីរបស់គាត់មានបំណងអ្វីមួយរឺក៏ជាមនុស្សរោគចិត្តក៏ថាបាន។

បើតាមសំដីឈ្មោះ ពត វាន់នី អ្នកដែលដាក់កាំមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថាខ្លួនមិនបានបដិសេដទេ។ បានកាំមរ៉ាសុវត្ថិភាពពិតមែនតែគ្មានបំណងណាមួយនោះទេគឺដាក់តាមដានអ្នកដែលលួចគប់ដំបូលផ្ទះរបស់គាត់ហើយក៏អន់ចិត្តចំពោះអ្នកដែលរិះថាខ្លួនជាមនុស្សរោគចិត្តទើបដាក់កាំមេរ៉ាសុវត្ថិភាព ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ