ក្មេងស្រីម្នាក់ ត្រូវសត្វពស់ ផ្តាច់ជីវិត

2 ខែ មុន 223 តូ សុផល

មណ្ឌលគិរី ៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារជួយសង្រ្គោះអត់ទាន់ ហេតុតែក្រុមគ្រួសារជឿរទៅលើគ្រូខ្មែរ ដោយមិនយកមកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីក្មេងស្រីរូបនេះ ត្រូវបានសត្វពស់ពឹសចឹកត្រូវចំជើង។

ហើយបើគិតមកដល់ថ្ងៃទី៣ខែសីហាឆ្នាំ២០១៨នេះ មានរយះពេល៣ថ្ងៃមកហើយ។

បើយោងទៅតាមរបាយរបស់សមត្ថកិច្ចនគរបាលនៅឃុំណងឃីលឹក ថាក្មេងស្រីរងគ្រោះបានស្លាប់នៅថ្ងៃទី០៣ខែសីហាឆ្នាំ២០១៨នេះនៅលំនៅដ្ឋានរបស់ខ្លួន ឈ្មោះ ខុំ កែវ មានអាយុ៩ឆ្នាំ។

ចំណែកឪពុកឈ្មោះ ចាន់ ខុំ និងម្តាយឈ្មោះ ខាំ ភីហិប មានទីលំនៅភូមិស្រែជ្រៃ ឃុំណងឃីលឹក ស្រុកកោះញែកខេត្តមណ្ឌលគិរី ៕

បន្ថែមយោបល់របស់អ្នក

យោបល់