ព្រឹតិ្តការណ៍ថ្មីៗ

គ្រូបង្រៀនម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពី បង្ហោះ​ហ្វេ​ស​ប៊ុកគំរាម​សម្លាប់

4 ខែ មុន 373 តូ សុផល

ភ្នំពេញ ៖ កម្លាំងនគរបាល​ខណ្ឌ៧​មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ករណី គំរាម​សម្លាប់ ដោយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុក កាលពី​ថ្ងៃ​សុក្រ ៧​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង៩​និង​៥០​នាទី ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៣១ ផ្លូវ​២១៤ ភូមិ​៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យ​ឈ្មោះ យ​ន ពិសិដ្ឋ ភេទប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូបង្រៀន ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ភូមិ អូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។​

រីឯជនរងគ្រោះ ឈ្មោះ សុន គីម​សា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ធ​នាគារ អាក់​ទីវ ភី​ភល ទីលំនៅ​ផ្ទះ​លេខ​៣១​អឺ​០ ផ្លូវ ៥១ សង្កាត់ ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ​

វត្ថុតាង​ដកហូតរួមមានម៉ូតូ​១គ្រឿង ម៉ាក Zoomer-X ពណ៌លឿង ពាក់​ស្លាក​លេខភ្នំពេញ 1GD-3145 លេខ​តួ​+​ម៉ាស៊ីន 125067, ទូរស័ព្ទ​១គ្រឿង ម៉ាក​ Iphone 8+ លេខ 069 848 998 ។​

បច្ចុប្បន្ន ជនសង្ស័យ​ ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាលដើម្បី​កសាង​សំណុំរឿង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!