ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ២នាក់ ម្នាក់ជាអ្នកលក់និងម្នាក់ជាអ្នកប្រើប្រាស់ដកហូតថ្នាំ៨កញ្ចប់តូច

1 សប្តាហ៍ មុន 154 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាអ្នកលក់និងម្នាក់ជាអ្នកប្រើប្រាស់ ដកហូតថ្នាំ៨កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ល្បាតក្នុងមើលដ្ឋានប្រទះឃើញ បានឃាត់ខ្លួនរួមនុងវត្ថុតាងមកសួរនាំនៅប៉ុស្តិ៍តែម្តង។

ហេតុការណ៍នេះកើតហេតុថ្ងៃទី០៣ សីហា ២០១៨ ម៉ោង ប្រហែល២០និង៣០ នាទី នៅចំនុចគុម្ពោធព្រៃ ស្ថិត ភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិសែនជ័យ។

លោក ទូច ទី មេប៉ុស្តិ៍ត្រពាំងក្រសាំង បានឲដឹងថា ជនសង្ស័យទី១ ឈ្មោះ ទួន សុវណ្ណ ភេទ ប្រុស អាយុ៣៣ ឆ្នាំ ទីលំនៅ ភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង មុខរបរ កម្មករសំណង់។ (ជាម្ចាស់ថ្នាំ)ជនសង្ស័យទី២ ឈ្មោះ ងែត រដ្ឋ ភេទ ប្រុស អាយុ២៧ ឆ្នាំ ទីលំនៅ ផ្ទះជួល នៅភូមិ ជម្ពូវន័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មុខរបរ កម្មករសំណង់ ។(ជាអ្នកទិញមកប្រើប្រាស)ចំពោះវត្ថុតាង ក្រាមពណ៍ស ថ្លាចំនួន ៨ កញ្ចប់សង្ស័យជាសារធាតុញៀន ។
ទូរសព្ទម៉ាកហៃវ៉ា ពណ៍ខ្មៅមួយគ្រឿង និងម៉ូតូម៉ាកសេ១០០កូរេចាស់មួយគ្រឿង។

លោកមេ ប៉ុស្តិ៍រូបនេះ មុនពេលឃាត់ខ្លួនកំលាំង
នគរបាលប៉ុស្ដិត្រពាំងក្រសាំង បានល្បាត
នៅក្នុងមូលដ្ឋាន មកដល់ចំនុចដីវាលស្ងាត់ក៏ឃើញមានម៉ូតូមួយគ្រឿងជិះម្នាក់ចូលទៅគុម្ពោធព្រៃ ទើបកំលាំងប៉ុស្ដិមានការសង្ស័យក៏ចូលតាមទៅមើលក៏ឃើញជនសង្ស័យទាំង២
រត់ចេញមកវិញម្នាក់ កម្លាំងនគរបាលយើងបានធ្វើការឃាត់ខ្លួនឆែកឆេរឃើញមានថ្នាំ៨ កញ្ចប់ ហើយក៏បាននាំខ្លួនទាំង២នាក់មកប៉ុស្ដិសួរនាំតែម្ដង។

ក្រោយកើតហេតុជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍ នាំខ្លួនមកសួរនាំនិងកសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន និងបន្តតិនិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ