ព្រឹតិ្តការណ៍ថ្មីៗ

រឿងពុំគួរកើត! បុរសម្នាក់ ជិះម៉ូតូជ្រុលចង្កូតទៅបុកចំប្រលូញឬស្សីនៅលើគោយន្ដកំពុងធ្វើដំណើរតាមផ្លូវស្របទិសគ្នា បណ្ដាលឲ្យជុងធ្លាយ (ក) ស្លាប់

1 សប្តាហ៍ មុន 190 តូ សុផល

ភ្នំពេញ៖ មិនគួរសោះ រឿងដែលពុំគួរកើត បែរជាកើតឡើងទៅលើបុរសម្នាក់ សង្ស័យងងឹតមុខ ឬក៍ជាន់ហ្វ្រាំងមិនជាប់យ៉ាងណានោះទេ បានជាជិះម៉ូតូជ្រុលចង្កូតទៅបុកចំពីខាងក្រោយគោយន្ដពេញទំហឹង ដែលដឹកឬស្សីនៅពីខាងលើ បណ្ដាលឲ្យភ្ជុងធ្លាយកដួលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌ ក្នុងទិសដៅបើកស្របគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់ ដែលបណ្ដាលឲ្យបុរសម្នាក់ ជិះម៉ូតូជ្រុលចង្កូតទៅបុកចំប្រលូញឬស្សី ដែលនៅពីលើគោយន្ដ បណ្ដាលឲ្យជុងចំកស្លាប់ភ្លាមៗ ខាងលើនេះ ជារឿងដែលពុំគួរកើតសោះ បែរជាបានកើតឡើងនៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ខាងត្បូងប៉ុស្តិ៍បាក់ខែង ក្នុងភូមិក្តីចាស់ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងឧបត្ថវៈហេតុគ្រោះថ្នាក់ចរាចរនេះ បានជិះបើកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-1857 និងមានឈ្មោះ ផាត់ សុខលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ចំពោះករណីគ្រោះថ្នាក់ចរាចរដែលពុំគួរកើតឡើង បែរជាកើតឡើងនេះដែរ បើតាមប្រជាពលរដ្ឋ នៅមុនពេលកើតហេតុ បានឃើញគោយន្តដែលដឹកឬស្សីពេញប្រៀប ជាមួយនិងម៉ូតូរងគ្រោះ បានបើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៦អា ពីត្បូងទៅជើង ដោយគោយន្តបើកពីខាងមុខ ម៉ូតូបើកពីខាងក្រោយ ខណះមកដល់ចំណុចកើតហេតុ សង្ស័យម្ចាស់ម៉ូតូជាជនរងគ្រោះ ងងិតមុខមើលមិនឃើញ ឬជាន់ហ្វ្រាំងមិនជាប់យ៉ាងណានោះទេ បានជាជ្រុលចង្កូតទៅបុកពេញទំហឹង ចូលចំពីក្រោយប្រលូញឬស្សី ដែលនៅពីលើគោយន្ដ បណ្តាលឲ្យម៊ុតភ្ជុងកធ្លាយដួលប្រកាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ទៅវិញ។

ទោះបីយ៉ាងណា ក្រោយពេលកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចមូលដ្ឋាន សហការនិងសមត្ថកិច្ចជុំនាញ បានធ្វើការវាស់វែង និងសម្រេចយកគោយន្ដដឹកឬស្សី ជាមួយម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាតាមនិតិវិធីនៅពេលក្រោយ ព្រមទាំងស្រាវជ្រាវភ្លាមៗ រកសាច់ញាតិឲ្យមកទទួលយកសាកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ