បាញ់ថ្នាំជញ្ជាំងខ្វះការប្រុងប្រយ័ត្ន​ ឆ្លងចរន្តភ្លើងពីម៉ូទ័រ ឆក់ស្លាប់ នៅក្រុងតាខ្មៅ​

2 ខែ មុន 111 តូ សុផល

ខេត្តកណ្តាល ៖ យុវជនជាកម្មករសំណង់ម្នាក់ ខណៈកំពុងបាញ់ថ្នាំជញ្ជាំងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យឆ្លងចរន្តភ្លើងពីម៉ូទ័រ ឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៨ ផ្ទះកំពុងជួលជុលឈ្មោះ ជា ប៊ុនណ្ណា ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អធិការនគបាលក្រុងតាខ្មៅ លោក សកែវ ពិសិដ្ឋ បានឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះហៅក្រៅ តូ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ស្រុកកំណើតព្រៃវែង។

លោកអធិការបន្តថា តាមការបំភ្លឺពី​ឈ្មោះ ហ៊ាល វុទ្ធី ភេទប្រុស មុខរបរ ជាងភ្លើង បានឲ្យ​ដឹងថា នៅវេលាម៉ោង៧៖៤០នាទីថ្ងៃដដែលនោះ​ គាត់​ឃើញជនរងគ្រោះបាញ់ថ្នាំនៅជញ្ជាំង គាត់ក៏បានឡើងទៅដាក់កុងតាក់នៅខាងលើផ្ទះ ក៏ឮសូសំឡេងស្រែកថា «ជួយផង» គាត់​បាន​អើតចេញពីបង្អួច ស្រាប់តែ​ឃើញជនរងគ្រោះឆក់និងម៉ូទ័របាញ់ថ្នាំ គាត់ក៏ចុះមកក្រោម ហើយបានដកខ្សែភ្លើងចេញ និងស្រែកហៅម្ទាស់ផ្ទះឲ្យ​ជួយ រឹតអទ្រូង ដើម្បីធ្វើចលនា យកជនរងគ្រោះកប់ខ្សាច់។ ពេលនោះម្ចាស់ផ្ទះ បានតេហៅឡានពេទ្យ ពេលនោះឡានពេទ្យមកដល់ បានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់​មក​ក៏បានរាយការណ៍ជូនសមត្តកិច្ចចុះធ្វើការពិនិត្យ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ឆក់ចរន្តអគ្គីសនីប្រាកដមែន។ ការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យ​ម្ទាស់ផ្ទះ និងមេការយកទៅតម្កល់នៅវត្តព្រែកសំរោង រង់ចាំ​ក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ