ស្រវឹងស្រា រអិលជេីងធ្លាក់ទឹក ស្លាប់ស្រ្តីម្នាក់

2 ខែ មុន 128 តូ សុផល

ខេត្តមណ្ឌលគិរី៖ ស្ត្រីម្នាក់សង្ស័យស្រវុឹងស្រា ដើររអិលជើងធ្លាក់ចូលទឹកលង់ស្លាប់ កណីនេះកើតឡើងនៅយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៨។

លោកហេង មារ៉ា ផ្នែកកោសលវិច្ចយ័ បានឲ្យដឹងថា”ស្ត្រីរងគ្រោះមានឈ្មោះ ណន អៀវអាយុ៣៨រស់នៅភូមិជ្រៃសែន ក្រុងសែនមនោរម្យ ពិនិត្យឃើញថា”ស្ត្រីរូបនោះស្រវឹងស្រារអិលជើងធ្លាក់ចូលទឹកបណ្ដាលឲ្យលង់ ស្លាប់ ពិតប្រាកដមែន នៅចំណុចអូរខាងក្រោផ្ទះចម្ងាយ១០០ ចំណែកប្ដីស្ត្រីងរងគ្រោះមានឈ្មោះ ឆុំ សូរីជាចៅសង្កាត់មនោរម្យមានកូនប្រុសស្រី ២នាក់។

បើយោង តាមប្រភពពីនាក់ជិតខាងបានឲ្យដឹងថា”មុខពេលកើតហេតុនៅល្ងាចថ្ងៃទី២គេឃើញស្ត្រីខាងលើផឹកស្រាស្រវឹង រួចអង្គុយនិយាយតែម្នាក់ឯងនឹងយក ធូកមកអុចនៅគល់សសចំកណ្ដាល ផ្ទះចេះតែនិយាយផ្ដេសផ្ដាស់លុះដល់ម៉ោប្រមាណ១០យប់ ពេលក្រុមគ្រួសារដេកលក់អស់ ស្ត្រីរូបនោះក្រោកដើរទៅបាត់ ដល់កណ្ដាលអាធ្រាទស្រាប់តែក្រុមគ្រួសារភ្ញាក់ផ្អើលា”បាត់ស្រ្តីរូបនោះ ក៏នាំគ្នីគ្នារួមទាំងនាក់ជិតខាងដើររក ក៏រកមិនឃើញ រហួតមកដល់នៅវេលាម៉ោ១២ថ្ងៃត្រង់ទី០៣ខែសីហានេះទើបក្រុមគ្រួសារចុះរាវរកឃើញនៅក្នុងទឹកអូរខាងក្រោយផ្ទះ។

ក្រោយពីបានធ្វើកោសល្យវិច្ច័យរួចកំលាំសមត្តកិច្ចបានប្រគល់សាកសព្វទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ