ព្រឹតិ្តការណ៍ថ្មីៗ

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅសង្កាត់ចំការសំរោង

1 សប្តាហ៍ មុន 493 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១២និង៣០ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨មានករណីអគ្កីភ័យកើតឡើង១លើកនៅចំណុចភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ករណីអគ្គីភ័យនេះបង្កឡើងដោយការឆ្លងចរន្តអគ្គិសនទើីបបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន២ខ្នង។

កម្លាំងអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋានខេត្តបាត់ដំបងបានចុះជួយពន្លត់អគ្គីភ័យអស់រយះពេលជាង១ម៉ោងទើបអណ្តាតភ្លើងរលត់ស្ងប់អស់ទៅវិញ។

ម្ចាស់ផ្ទះទាំងពីរខ្នងដែលរងការខូចនោះឈ្មោះ៖១-វ៉ា កូឡាប ភេទស្រី អាយុ៦៣ឆ្នាំ ២-ឈ្មោះជា សុខគង់ ភេទស្រី អាយុ៣១ឆ្នាំ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។

ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ក្នុងហេតុការណដ៍រន្ធត់នេះរួមមាន៖លុយដុល្លារចំនួន៤រយ លុយខ្មែរ៧២មុឺនរៀល ម៉ូតូហុងដាឌ្រីម១គ្រឿង មាស៧ជីនិងសម្ភារ:ជាច្រើនទៀត៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ