ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ដកុងតៃន័រដឹកថ្មភ្នំបុករបងផ្ទះប្រជាពលរដ្ឋសង្ស័យងងុយដេក

1 សប្តាហ៍ មុន 93 តូ សុផល

 

ភ្នំពេញ៖ រថយន្ដធុនធំបេីកបរខ្វះប្រុងប្រយ័ត្នហេីយទំនងជាងងុយដេកបើករថយន្ដបុករបងផ្ទះប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ៤២ ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា តៃកុងរថយន្ដមានឈ្មោះ ផន ឡូយ អាយុ២១ ឆ្នាំ មុខរបរ អ្នកបើករថយន្ដ មានទីលំនៅភូមិព្រៃចិក ឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពុងស្ពឺ ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ចេង ផាន់ អាយុ៤៥ ឆ្នាំ មុខរបរ យោធា មានទីលំនៅកន្លែងកើតហេតុ ។

យោងតាមប្រភព័ត៌មានពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា
មុនពេលកើតហេតុគេបានឃើញរថយន្ដដឹកថ្មធន់ធំមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ឃើញរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទ្វារ និង កញ្ចុះយាមខាងមុខផ្ទះស្ទើរទាំងស្រុង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាឃាត់ខ្លួនតៃកុងរថយន្ដទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីធ្វើការសួរនាំ ។ហើយនៅក្នុងករណីរថយន្ដដឹកថ្មបើកបុករបងផ្ទះប្រពលរដ្ឋនេះមិនបណ្ដាលឲ្យមានអ្នកម្នាក់រងរបួសឡើយ ។

នេះបើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋបាននាំគ្នាថា សង្ស័យតៃកុងរថយន្ដងងុយដេកហើយបានជាបើកមកបុករបងផ្ទះគេទាំងកណ្ដាលថ្ងៃត្រង់បែបនេះ ។ ពួកគាត់នាំគ្នាលើកឡើងថា នៅតាមបណ្ដោយបេតុងព្រៃស នេះមានរថយន្ដដឹកដីធន់ធំនិងរថយន្ដកុងតៃន័រ បើកឆ្លងកាត់ហើយបើកក្នុងល្បឿនលឿនដោយមិនមើលអ្នកជិះម៉ូតូឡើយ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុរួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលដង្ហោ ចុះមកធ្វើការវាស់វែងនិងរងចាំតំណាងរថយន្ដចូលមកដោះនៅពេលក្រោយ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ