ព្រឹតិ្តការណ៍ថ្មីៗ

មេប៉ុស្តិ៍កាកាប១ អសមត្ថភាព ដឹកនាំកូនចៅល្បាតទប់ស្កាត់បទល្មើសឆក់ តាមដងផ្លូវ

1 សប្តាហ៍ មុន 85 តូ សុផល

 

ភ្នំពេញ ៖ បទល្មើសចោរឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមដងផ្លូវ សហព័ន្ធរុស្សី មុខព្រលានយន្តហោះពោធិចិនតុង ក្នុងភូមិសាស្រ្តប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ កើតមានឡើងរាល់ថ្ងៃ បែជាសមត្ថកិច្ចដែលជាសមុីមូលដ្ឋានព្រងើយកន្តើយ គ្មានវិធានការទប់ស្កាត់ សូម្បីស្រាវជ្រាវ បង្ក្រាបតាមចាប់គ្មានផង ។ ចំនួន២ថ្ងៃផ្ទួនៗគ្នាហើយដែលជនសង្ស័យធ្វើសកម្មភាពឆក់ កាបូប អ្នកដំណើរតាមដងផ្លូវ ព្រឹក ថ្ងៃ យប់ មកដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នេះ បទល្មើសឆក់កើតឡើងទាំងព្រឹកតែម្តង តាមផ្លូវសហព័ន្ធរុស្សី មុខក្លោងទ្វារអក្សរអា ច្រកចូលព្រលានយន្តហោះ ពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យបានឆក់កាបូបស្ពាយរបស់ជនជាតិចិន កំពុងជិះម៉ូតូកង់ បំណង់ចូលព្រលានយន្តហោះ បានសម្រេចហើយ ជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍ តែរកមិនឃើញប៉ូលីស សូម្បីមេប៉ុស្តិ៍ ក៏មិនដឹងទៅណា អស់រយៈច្រើនម៉ោង ទើបឃើញមន្រ្តីប៉ុស្តិ៍មកដល់ ខណៈដែលជនរងគ្រោះ បាត់បង់លុយកាក់ ឯកសារ របស់របរមួយចំនួន ។

តាមប្រជាពលរដ្ឋ បានលើកឡើងថា សឹងតែរាល់ថ្ងៃទៅហើយ បទល្មើសឆក់ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ជនបរទេស កើតមានរាប់លែងអស់ តាមផ្លូវសហព័ន្ធរុស្សី ចន្លោះចាប់ពីមុខផ្សារសុិនជូរី រហូតដល់ មុខព្រលាន ហើយពិសេសជាងនេះទៅទៀត សកម្មភាពឆក់ ចំពីមុខប៉ុស្តិ៍កាកាប១ ផ្ទាល់តែម្តង តែគ្មានទេចំណាត់ការរបស់ កម្លាំងប៉ុស្តិ៍រដ្ឋបាល កុំថាទើប បង្ក្រាប វិធានការទប់ស្កាត់ ក្រុមចោរឆក់ សូម្បីតែជនរងគ្រោះ ក្នុងករណីខាងលើ គាត់ទៅរកដាក់ពាក្យបណ្តឹង ក៏លោក មេប៉ុស្តិ៍ ធ្វើមិនដឹង មិនឮផងដែរ ជនរងគ្រោះត្រូវការទៅប្តឹងប៉ុស្តិ៍កាកាប១ ម្តងៗ ដូចអូសឫស្សីបញ្ច្រាសចុង ជួនឃើញមន្រ្តីម្នាក់ នៅចាំទទួលបណ្តឹង តែសម្រាប់ជនរងគ្រោះវិញ ច្រើនករណីផ្សេងគ្នា ធ្វើឲ្យជនរងគ្រោះ អង្គុយរងចាំប៉ូលីសរាប់សឹបម៉ោង ។

តាមមហាជន ដែលគេស្គាល់ថា លោក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ អសមត្ថភាព ក្នុងការដឹកនាំបញ្ជា កូនចៅ មន្រ្តីក្រោមឱវាទ បង្ក្រាប ទប់ស្កាត់ បទល្មើសឆក់ ដែលកំពុងកក្រើកនាពេលបច្ចុប្បន្ន ក៏លោកមេប៉ុស្តិ៍ គ្មានផែនការ ដឹកនាំបញ្ជាកូនចៅ ល្បាតផង កុំថាឡើយដល់ចេញទៅរកចាប់ចោរឆក់នោះ ហើយជាងនេះទៅទៀត អ្វីដែលប្រជាពលរដ្ឋ ជនរងគ្រោះ រអ៊ូរទាំ និងអាក់អន់ចិត្ត ត្រង់ថា ពួកគាត់រងគ្រោះហើយ ក្នុងបទល្មើសផ្សេងៗ ខំទៅរកពិគ្រោះ ពិភាក្សា ឬដាក់ពាក្យបណ្តឹង ម្តងៗ ឈរ អង្គុយ រងចាំប៉ូលីស ធ្វើការងាររាប់សឹបម៉ោង ពោលអត់មានប៉ូលីសប៉ុស្តិ៍ធ្វើការងារ មួយប៉ុស្តិ៍ទាំងមូល មានម្នាក់ ឬ ពីរនាក់ ធ្វើឲ្យការងារ បង្កឲ្យរាំងស្ទះ ស្របពេលដែលមេប៉ុស្តិ៍ចេញទៅបាត់ ឬសង្ងំដេកក្នុងបន្ទប់ទៀត ការងាររដ្ឋបាលចប់បាត់ទៅហើយ ។

ពលរដ្ឋរិះគន់ធ្ងន់ៗ ទៅលើលោក ប៉ាល់ យុត្ថា មេប៉ុស្តិ៍កាកាប១ គ្មានសមត្ថភាព ក្នុងការដឹកនាំបញ្ជាកូនចៅ កោតតែថ្នាក់លើ លើកបន្ទុកឲ្យធ្វើជាមេប៉ុស្តិ៍ទៅកើតដែរ ទុកបណ្តោយឲ្យបទល្មើស លួច ឆក់ តាមផ្លូវ ទីសាធារណៈ រាល់ថ្ងៃ ។

ពលរដ្ឋសំណូមពរផងដែរដល់ សង្នកការរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យ សម្រួល គួរជ្រើសរើស មេប៉ុស្តិ៍រូបណាដែលមានសមត្ថភាព ក្នុងការងារ ពិតប្រាកដ ភាពជាអ្នកដឹកនាំ បម្រើប្រជាពលរដ្ឋ បម្រើសង្គម កាលបើបទល្មើសឆក់រាល់ថ្ងៃ មេប៉ុស្តិ៍គ្មានវិធានការបែបនេះ តើឲ្យពលរដ្ឋសង្ឃឹមអ្នកណា ម្ចាស់មូលដ្ឋានខ្លួនឯង មិនរវល់នឹងការងារផងនោះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ