ព្រឹតិ្តការណ៍ថ្មីៗ

កម្មករឡើងវាយថ្មបាក់ជ្រីធ្លាក់មកចំក្បាលមេការសំណង់របួសធ្ងន់និងស្លាប់មុនបញ្ជូនដល់មន្ទីពេទ្យ

2 ខែ មុន 265 តូ សុផល

ភ្នំពេញ៖ មេការសំណង់ម្នាក់បានស្លាប់មុនពេលបញ្ជូនដល់មន្ទីពេទ្យខណះដែលឈរមើលការងារក្នុងការដ្ឋានស្រាប់តែកម្មករវាយថ្មនៅជាន់ទី៤បាក់ជ្រីធ្លាក់មកត្រូវចំក្បាបណ្តាលអោយរងរបួសធ្ងន់និងស្លាប់មុនពេលបញ្ជូនដល់មន្ទីពេទ្យ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី០៣ សីហា
ឆ្នាំ២០១៨ នៅអាគារជួសជុលថ្មីផ្លូវ ឧកញ៉ាម៉ុង ឫទ្ធី ភូមិឧកញ៉ាវៀងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

មេការដែលស្លាប់នេះឈ្មោះ បូរ វណ្ណ អាយុ៤៨ឆ្នាំ ស្នាក់នៅទីតងកើតហេតុមានស្រុកកំណើតភូមិថ្នទឹកដាច់ឃុំគោកគង់ខាងកើតស្រុកកញ្ច្រៀចខេត្តព្រៃវែង។

សាក្សីនៅកន្លែកើតហេតុបានឲ្យដឹងថាមុនកើតហេតុគាត់បានអោយកម្មករឡើងទៅធ្វើការតាមគោលដៅរផងៗខ្លួនដោយក្នុងនោះមានកម្មករម្នាក់បានយកស្មានបុកទៅជាន់ទី៤ដើម្បីទៅស្វានបុកបំបែកជ្រីនៅផ្នែកខាងមុខសំណង់ដោយមានដាក់ចងបាតង់នៅជាន់ទី៣ដើម្បីបង្ហូរកម្ទេចថ្មអោយធ្នាក់ទើលើជាន់ទី៣។សាក្សីបានប្រាប់ទៀតថាលុះពេលកើតហេតុខាងលើស្រាប់តែស្វានបុកបាក់ជ្រីមួយផ្ទាំងធំធ្វើអោយកៅស៊ូតង់ដែលទ្រកម្ទេចថ្មខាងលើរហែកធ្លាក់ធ្វើអោយធ្លាក់មកចំក្បាលមេការដែលកំពុងឈរនៅជាន់ផ្ទាល់ដីតែម្តងបណ្តាលអោយរងរបួសធ្ងន់សន្លប់ស្តូកភ្លាមៗកម្មករដែលត្រូវជាសាច់ញាតិបានយកម៉ូតូដឹកអោបយកទៅសង្គ្រោះតែអកុសល់ទៅដល់មន្ទីពេទ្យកាល់ម៉ែត្រគ្រូពេទ្យថាបុរសខាងលើបានស្លាប់បាត់ទៅហើយនិងបានយកសពទៅដំកល់នៅសាលរងចាំដឹកទៅធ្វើបុណ្យនៅស្រុកកំណើតពេលក្រោយ។

តាមការចុះពិនិត្យរបស់ការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញនិងក្រោមការពិនិត្យរបស់ឧកញ៉ាវិជ្ជ:បណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញបានបញ្ជាក់ថាបុរសខាងលើ ពិតជាស្លាប់ដោយធ្លាក់ដុំថ្មចំក្បាលពិតប្រាកដមែន។

បច្ចុប្បន្នសពបានប្រគល់អោយសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ