ព្រឹតិ្តការណ៍ថ្មីៗ

អ្នកស្នេហា និងជួយអភិរក្ស ល្បែងចារលើជញ្ជាំងសិលា ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 សប្តាហ៍ មុន 95 តូ សុផល

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកកណ្តៀងនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែស្តុក មានចំនួន១៧នាក់ដែលដឹកនាំដោយលោកវរសេនីយ៍ឯក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានចុះធ្វើការបង្ក្រាបវង់ល្បែងជល់មាន់១កន្លែង នៅវេលាម៉ោង១និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចពោធិ៍សង្គ្រាម ភូមិ វាល ឃុំ ស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោកអធិការស្រុកកណ្តៀងបានឲ្យដឹងថា នៅក្នុងករណីបង្ក្រាបវង់ល្បែងជល់មាន់នេះ សមត្ថកិច្ចនគរបាលបានដកហូតបានវត្ថុតាងមានដូចជា៖ ម៉ូតូ ៩គ្រឿង,មាន់ ៣ក្បាលនិងសម្ភារៈសម្រាប់ជល់ជាច្រើនទៀត។ បន្ទាប់ពីធ្វើការដកហូត សមត្ថកិច្ចនគរបាលបានដុតកំទេចចោលនូវវត្ថុតាង(មាន់ជល់និងសំភារៈជល់មាន់)នៅនឹងកន្លែងតែម្តង។ រីឯម៉ូតូ៩គ្រឿងត្រូវសមត្ថកិច្ចនគរបាលយកមករក្សានៅអធិការដ្ឋាននគរបាលស្រុកណ្តៀងនិងបានធ្វើការអប់រំអ្នកលេងល្បែងជល់មាន់ចំនួន៦នាក់ រួចហើយអោយត្រឡប់ទៅមូលដ្ឋានវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ