ព្រឹតិ្តការណ៍ថ្មីៗ

បង្ហាញមុខ ក្រុមឆក់ និងវាយប្លន់ ០៥នាក់

2 ខែ មុន 114 តូ សុផល

ភ្នំពេញ៖ មុខសញ្ញាជំនាញឆក់តាមដងផ្លូវសាធារណះនិងវាយប្លន់យកម៉ូតូ០៥នាក់

ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបង្ហាញមុខរួចកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី កាលពីម៉ោង០៩និង១៥នាទីព្រឹកថ្ងៃទី០៣ សីហា ២០១៨នេះ។

ជនសង្ស័យពាក់ពន្ធ័បទល្មើសឃាត់ខ្លួនបាន
ទី១/ឈ្មោះ សុធា សុផានិត អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៥៥៦ងផ្លូវលំភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខជាប់ពីបទអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបតាមដងផ្លូវ)។

ទី២/ឈ្មោះកែវ ភារុណ ហៅប៊ី អាយុ២៤ឆ្នាំមុខរបរមិនពិតស្នាក់នៅ ភូមិចំរើនផលសង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ។

ទី៣/ឈ្មោះ អិុច ចក្រី ហៅហ្វ័រ អាយុ១៩ឆ្នាំមុខរបរមិនពិតស្នាក់នៅផ្ទះលេខ៩បេផ្លូវបេតុងសង្កាត់ចោមចៅ១ខណ្ឌ
ពោធិ៍សែនជ័យ។

ទី៤/ឈ្មោះ ឆាវ សំអិត ហៅរាជ អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិម័រសង្កាត់ដង្កោខណ្ឌដង្កោ។ទី៥/ឈ្មោះ ណុច តុលា អាយុ១៨ឆ្នាំមុខរបរសិស្ស
ស្នាក់នៅភូមិឬស្សីជ្រោយឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្តាល។ (៤នាក់ខាងក្រោយនេះជាប់ពីបទអំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហឹង្សា វាយប្លន់យកម៉ូតូ)។

លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាជនសង្ស័យចំនួន ០៥ នាក់ខាងលើត្រូវបានការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង៣០ នាទីព្រលប់ នៅចំណុច ភោជនីដ្ឋាន សប្បាយ សប្បាយក្នុងមជ្ឈមណ្ឌល់កោះពេជ្រសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

លោកនាយការិយាល័យប្រាប់ទៀតថាក្នុងករណីបង្ក្រាបជនសង្ស័យទាំង៥នាក់ខាងលើការិយាល័យលោកធ្វើការដកហូតម៉ូតូម៉ាកSUZUKI NEX ពណ៌ ទឹកប្រាក់ សេរីឆ្នាំ ២០១៨ ស្លាកលេខ សៀមរាប1F-7927មួយគ្រឿងដាវសាំម៉ូរៃមួយដើមសឹុមកាតMetfone៥៣បន្ទះនិងឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួន។

គួររំលឹកថាក្រុមដែលសមត្ថកិច្ចបង្ក្រាបខាងលើនេះចុងក្រោយកាលពីរំលងអាធ្រាត្យចូលថ្ងៃទី៣១កក្កដា២០១៨បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងម៉ាកSUZUKI NEX ពណ៌ ស លាយក្រហមសេរី២០១៤ពាក់ស្លាកលេខភ្នំពេញ1AS-4917 បានសម្រេច ពីបុរសម្នាក់នៅចំណុចមុខក្រុមហ៊ុនក្រឡុកសីុម៉ង់ត៍SCG ផ្លូវ១០១៩ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ