ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២ ក្រោមអធិបតីភាព លោក ហែម អាន

2 ខែ មុន 136 តូ សុផល

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រុមប្រឹក្សាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សា និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ ។

អង្គប្រជុំនេះ មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ គណៈអភិបាលខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ចៅសង្កាត់ទាំង១១ ប្រធាននិងតំណាងទីរួមផ្សារទាំង៣ ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញខណ្ឌ ព្រមទាំងតំណាងប្រជាពលរដ្ឋ។

របៀបវារៈ សំរាប់កិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី២ រួមមាន៖
1- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២
2- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០១៨ របស់ រដ្ឋបាលខណ្ឌដូនពេញ
3- ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកក្កដា ឆ្នាំ២០១៨ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ
4- ការងារផ្សេងៗ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ