ព្រឹតិ្តការណ៍ថ្មីៗ

ប្ដីប្រពន្ធ២នាក់នាំគ្នាមករកការងារធ្វើនៅភ្នំពេញ ទើបតែបាន៤ថ្ងៃ ប្ដីចង.កសម្លាប់ខ្លួន ចោលកូន៤នាក់ឲ្យនៅកំព្រា

10 ខែ មុន 404 តូ សុផល

រាជធានីភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់នាំកូនតូចៗ៤នាក់ចាកចេញពីស្រុកកំណើត មករកការងារធ្វើនៅភ្នំពេញ ទើបតែបាន៤ថ្ងៃ រកការងារមិនទាន់បានធ្វើផង ក៍មានជម្លោះនឹងគ្នា បណ្ដាលឲ្យបុរសជាប្តីគិតខ្លីចង.កសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលលេខ៧ដេ ក្នុងភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

អត្តឃាតជនរូបនេះឈ្មោះ វ៉េង សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ (រកការងារមិនទាន់បានធ្វើ) មានស្រុកកំណើត នៅភូមិកណ្ដាល ឃុំសែនជ័យ ស្រុកឧដុង្គ ។ ចំណែកប្រពន្ធមានឈ្មោះ ស៊ុ សុធា អាយុ២៩ឆ្នាំ (រកការងារបានធ្វើហើយ តែមិនទាន់ដល់ថ្ងៃចូល) មានស្រុកកំណើត ភូមិច្រេស ឃុំជើងរាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។

ស្រ្តីជាប្រពន្ធបានឲ្យដឹងថា ពួកគាត់បានរៀបការតាំងពីឆ្នាំ២០០៧មកម្ល៉េះ មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) ។

មុនពេលកើតហេតុ ប្តីបានរករឿងឈ្លោះជាមួយនាងប្រហែលជាប្រចណ្ឌ ពេលនោះនាងបានប្រាប់ប្តីថាបើនៅរករឿងនាងបែបនេះ នាងទៅផ្ទះនៅឯស្រុវិញហើយ។

ភ្លាមនោះនាងដើរចេញទៅរកម៉ូតូឌុប តែមិនមានម៉ូតូឌុបទេ នាងក៏ដើរមកបន្ទប់ជួលវិញ ស្រាប់តែឃើញទ្វារបន្ទប់ខ្ទាស់គន្លឹះមេសោជាប់ នាងក៏បើកបង្អួចមើល ឃើញខ្សែភ្លើងពណ៌ខ្មៅធ្លាក់ចេញពីក្នុងដំបូលផ្ទះប្រក់ស័ង្កសី ក៍ពឹងអ្នកជិតខាងឲ្យលូកដៃតាមបង្អួចឆ្កឹះមេសោដែលស្ពក់ចេញ ដើម្បីចូលទៅមើល ស្រាប់តែឃើញប្ដីចងកក្នុងបន្ទប់ទឹកស្លាប់បាត់ហើយ» ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!