ព្រឹតិ្តការណ៍ថ្មីៗ

ដាក់អន្ទាក់សត្វ ជាប់មីន ផ្ទុះរបួសធ្ងន់ ស្រាល ២នាក់

7 ខែ មុន 193 តូ សុផល

បន្ទាយមានជ័យៈ៖ អ្នកដាក់អន្ទាក់សត្វពីរនាក់បានរងរបួសធ្ងន់ស្រាលគ្រាដែលដើរជាន់មីននៅចំរាក់ភ្នំដងរ៉ែកស្ថិតក្នុងចន្លោះបង្គោលសីម៉ាលេខ ២៧ ២៨ ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។

ហេតុការណ៍បានបង្ករជាការភ្ញាក់ផ្អើលដល់បងប្អូនពលរដ្ឋដែលរស់នៅក្បែរនោះនៅម៉ោងប្រមាណ០១និង៤០នាទីរសៀលថ្ងៃទី០១ខែសីហាឆ្នាំ២០១៨។

​ បើតាមលោក​ ឡុង​ សំណាង​ មេបញ្ជាការនគរបាលការពារព្រំដែន៨១៥បានអោយដឹងនៅព្រឹកថ្ងៃទី០២ខែសីហានេះថា​ មានយុវជនចំនួនពីរនាក់បានដើរដាក់អន្ទាក់សត្វនៅតាមចំរាក់ភ្នំដងរ៉ែកដូចសព្វមួយដងដើម្បីរកម្ហូបផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ។ តែចៃដន្យពួកគេបានដើរទៅជាន់ចំមីនដែលកប់ចោលយូរឆ្នាំតាំងពីសម័យសង្គ្រាមបណ្តាលអោយម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាល។

​ លោកមេបញ្ជាារការរូបនេះបន្តថា​ ក្រោយករណីផ្ទុះបងប្អូនអ្នកភូមិបាននាំគ្នាចូលទៅយកអ្នករងរបួសចេញពីកន្លែងកើតហេតុ​ រួចបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ។ អ្នករងរបួសធ្ងន់មានឈ្មោះ​ អឿន នី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ របួសដាច់ជើងឆ្វេង ជើងស្តាំ​ និងរបួសដាច់រហែកធ្ងន់ធ្ងរ​ ចំណែកម្នាក់ទៀតដែលរបួសស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

​ លោក​ ឡុង​ សំណាង​ ក៏បានបញ្ជាក់ផងដែរថា​ ទីតាំងកើតហេតុខាងលើគឺជាភូមិសាស្ត្រគ្រោះថ្នាក់​ ជាទីតាំងប្រទាញប្រទង់គ្នារវាងទព័រដ្ឋាភិបាលនិងទ័ពខ្មែរក្រហម​។

ចំនុចនេះអាចសន្និដ្ឋានថាជាចំការមីនដោយពលរដ្ឋជាច្រើននាក់មកហើយដែលតែងតែរងគ្រោះដោយសារតែមីននៅចំនុចនោះ​ខ្លះស្លាប់​ ខ្លះរបួស​ហើយពិការមកទល់សព្វថ្ងៃ។ តែដោយសារជីវភាព​ បងប្អូនៅក្បែរនោះនៅតែប្រថុយប្រថាន​ បើទោះជាមានការហាមឃាត់ពីក្រុមសម្ថកិច្ចក៏ដោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!