ព្រឹតិ្តការណ៍ថ្មីៗ

អន្ទងស្នេហ៍តាមឆាត បានរួមភេទ​​ជា​ច្រើន​ដង​ ពេលបែកការចោទថាចាប់បង្ខំ ធ្វើឱ្យមន្ត្រី​យោធា​ម្នាក់​ក្លាយជាអ្នកទោស

2 ខែ មុន 878 តូ សុផល

កណ្ដាល​ ៖​ មន្ត្រី​យោធា​ម្នាក់ មានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងតាមរយៈហ្វេសប៊ុកឆាត រហូតមានណាត់ជួបដល់ក្នុងផ្ទះ ហើយបាន ធ្លាប់​រួមភេទ​ជាមួយ​គ្នា​ជា​ច្រើន​ដង​ លុះរឿងរ៉ាវធ្លាយដល់អាណាព្យាបាលនាង រឿងរ៉ាវស្នេហ៍ស្អិតដូចដ្ករតាំងម៉ែនោះ បានប្រែក្លាយជារឿងចាប់បង្ខំរំលោភ ធ្វើឱ្យ បុរសយោធា​រូប​នេះ​ ក្លាយជាអ្នកទោសស្នេហា ហើយបាន​ជាប់​ពន្ធនាគារ​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ ទៅហោង!។

មន្ត្រីយោធាជាប់ចោទរឿងរ៉ាវស្នេហានោះ ត្រូវបាន លោក​ ទី​ សំណាង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល​ កាលពី​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​សីហា​ សម្រេច​ឃុំ​ខ្លួន​បុរស​ឈ្មោះ​ សាក់​ ចន្ថា​ អាយុ​៤៤ឆ្នាំ​ តាម​មាត្រា​២៤០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បើតាមមន្ត្រីនគរបាលស្រុកអង្គស្នួល​ បានបញ្ជាក់​ថា​ មុនពេលកើតហេតុនារីជាជនរងគ្រោះនិងជនសង្ស័យ ជាយោធានោះបានទាក់ទងគ្នាតាមឆាត​ ទៅវិញទៅមកទើបត្រូវគ្នា ហើយជនរងគ្រោះបានយល់ព្រមមកផ្ទះជនសង្ស័យហើយរួមភេទជាមួយគ្នានៅផ្ទះក្នុងបន្ទប់ជនសង្ស័យ។ លុះមកដល់ថ្ងៃទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ទើបរឿងរ៉ាវនេះដឹងដល់​អាណាព្យាបាលមកដាក់ពាក្យបណ្តឹងតែម្តង។

បើតាមជនរងគ្រោះបានបំភ្លឺថា​ ខ្លួនបានឆាតជាមួយ​គ្នាទៅវិញទៅមកហើយ សុំស្រលាញ់​ខ្លួន ហើយបុរសយោធា ជាជនសង្ស័យបានហៅខ្លួនមកផ្ទះដើម្បីយកលុយចាយ។ ក្រោយមកខ្លួនក៏មកដល់ផ្ទះ ហើយជនសង្ស័យហុចលុយ​ឱ្យ​១០ដុល្លា រួចក៍ទាញដៃខ្លួនចូលបន្ទប់​ ហើយចាប់រួមភេទតែម្តង​។ នាងនិយាយថា ខ្លួនបានរួមភេទជាមួយ​ជនសង្ស័យបានចំនួន៣ដងរួចមកហើយ​ ។

នៅចំណោះមុខ ជនសង្ស័យ​សារភាព​ ថា​ ការ​រួមភេទ​នេះ​ គឺ​កើតឡើង​ពី​ការ​ព្រមព្រៀង​ ពោលគឺ​គ្មាន​ការ​បង្ខិតបង្ខំ​នោះទេ​។

តែទោះជាយ៉ាងណា បុរសយោធានេះមិនអាចរួចខ្លួននោះឡើយ ដោយមានបណ្តឹង និងចម្លើយនសរីគ្រោះថាចាប់បង្ខំ ហើយម៉្យសងទៀតនាងរងទើបអាយុ១៦ឆ្នាំ។ហរតុនេះហើយទើបបុរសុធា ស្នេហ៍តាមឆាតរូបនេះក្លាយជាអ្នកទោសទៅហោង! ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ