ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនបុរសម្នាក់ពីបទបរិហាកេរ្ត៍ តាមប្រព័ន្ធ ផ្សព្វផ្សាយសង្គម(ហ្វេសបុក)

10 ខែ មុន 205 តូ សុផល

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានក្រោយពីជនខាងលើនេះធ្វើការបង្ហោះបរិហាកេរ្ត៍ជាសាធារណះទៅលើស្ត្រីជាពិធីការិនីទូរទស្សន៍ម្នាក់។ឃាត់ខ្លួនជនសង្ស័យខាងលើកាលពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី៣១
កក្កដា២០១៨នៅក្នុងបរិវេនកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះតាំង សុភិន ហៅភិន អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃញាតិឃុំព្រៃញាតិស្រុកគងពិសីខេត្តកំពងើស្ពឺ។

ដើមបណ្តឹង ជាពិធីការិនីទូរទស្សន៍ ស្នាក់នៅផ្ទះលេខ២២អឺ ផ្លូវ២៦៥សង្កាត់ទឹកល្អក់ ០៣ខណ្ឌទួលគោក។

ប្រភពពីដើមបណ្តឹងប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ជន
សង្ស័យបានធ្វើការ(ហេកអខោនហ្វេសបុក)
របស់នាងហើយយកទៅបង្ហោះក្នុងន័យបង្ខូច
បរិហារកេរ្តិ៍ ធ្វើអោយនាងអាប់អោននិងខូចកេរ្តិ៍
ឈ្មោះក្នុងនោះក៍មានអាខោន៧ទៅ៨ឈ្មោះទៀតក៍ជនខាងលើហេកយកមកប្រើដែលដោយឃើញទង្វើបែបនេះទើបនាងចូលមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថាក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្តឹងកាលពីល្ងាចថ្ងៃ៣១កក្កដា២០១៨សមត្ថកិច្ចខណ្ឌសែនសុខក៍ធ្វើការស្រាវជ្រាវភ្លាមៗរហូតដល់ម៉ោង២០និង៣០នាទីយប់ថ្ងៃទី
៣១កក្កដា២០១៨ក៍ឃាត់ខ្លួនជនសង្ស័យខាងលើបាននៅក្នុងបរិវេនកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនហើយក៍នាំងខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

គួរបញ្ជាក់ថាការអំឡុងដើមខែមិថុនាឆ្នាំ២០១៨ ជនសង្ស័យខាងលើត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខធ្លាប់ចាប់ឃាត់ខ្លួនម្តងរួចមកហើយដោយជាប់ពាក់ព័ន្ធបៀតបៀនកេរ្តិ៍(ចាប់បឺតមាត់ស្ត្រីម្នាក់ដែលជាអតីតសង្សារហើយត្រូវគេប្តឹង)។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!