ព្រឹតិ្តការណ៍ថ្មីៗ

ចេះរកនឹកឃើញ! លួចដាក់កាំមេរ៉ាដើម្បីមើលក្នុងបន្ទប់កូនក្រមុំគេ ត្រូវឪពុកខាងស្រីប្តឹងទៅនគរបាល

4 ខែ មុន 707 តូ សុផល

បន្ទាយមានជ័យ៖ នៅផ្ទះជញ្ជាំងជាប់គ្នាលួចដាក់កាំមេរ៉ាជាប់បន្ទប់កូនក្រមុំគេត្រូវបានឪពុកខាងស្រីប្តឹងទៅនគរបាលប៉ុស្តិ៍និងហៅមកណែនាំនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
ដោយឃើញAccount facebook ឈ្នោះ(SONGHOEUNG HUON)បានបង្ហាញរូបភាពដែលអ្នកនៅជិតខាងជញ្ជាំងជាប់គ្នាលួចដាក់កាំមេរ៉ាជាប់បន្ទប់កូនក្រមុំរបស់គាត់ខណៈពេលដែលភ្លៀងធ្លាក់ស្រក់ទឹកចូលផ្ទះគ្រួសាររបស់បានឡើងមើលឃើញកាំមេរ៉ាដែលចោះជញ្ជាំងស័ង្កសីដាក់។
តាមការពិនិត្យឃើញស្នាក់ស្នាមដែលចោះជញ្ជាំងលួចដាក់កាំមេរ៉ាជាប់បន្ទប់កូនស្រីរបស់គាត់ ប្រហែលជាយូរមកហើយ ក្រោយពេលឃើញកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ហើយគាត់បានថតរូបភាពបានបង្ហោះក្នុងAccount Facebook របស់គាត់ឲ្យមហាជនបានឃើញបានដឹងព្រោះថាពេលដែលឃើញដំបូងបានទៅប្តឹងនគរបាលប៉ុស្តិ៍ឃុំឫស្សីក្រោកតបមកវិញថាជារឿងតូចតាចទៅវិញហើយមិនអស់ចិត្តបានយករូបភាពនិងទៅប្តឹងម្តងទៀតទើបឆ្លើយតបថាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ គេហៅភាពគីម្ខាងណែនាំហើយឲ្យដោះកាំមេរ៉ាចេញ។

ក្រោយពេលដែលបង្ហោះរូបភាពនេះមហាជនបានឃើញបានឆ្លើយតបអ្នកលួចដាក់បង្កប់កាំមេរ៉ាជាប់ជញ្ជាំងជាប់បន្ទប់កូនក្រមុំនេះទំនងជាមនុស្សរោគចិត្តទើបហ៊ានធ្វើបែបហ្នឹងហើយមតិខ្លះទៀតអោយប្តឹងដើម្បីចាត់ការតាមច្បាប់អោយរៀងចាលទើបទទួលយុត្តិធម៌។

អធិការរងស្រុកមង្គលបូរីបានប្រាប់កាលពីថ្ងៃទី០១ ខែសីហាឆ្នាំ២០១៨ថាចំពោះរឿងដែលអ្នកជិតខាងលួចបង្កប់កាំមេរ៉ាជាប់បន្ទប់កូនស្រីអ្នកជិតបានប្តឹងទៅនគរបាលប៉ុស្តិ៍ ឃុំឫស្សីក្រោក។ ហើយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះនិងហៅភាគីម្ខាងណែនាំហើយដាក់កិច្ចសន្យាហើយអោយដោះកាំមេរ៉ាចេញបើមានលើកក្រោយនិងចាត់ការតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!