ព្រឹតិ្តការណ៍ថ្មីៗ

DJ ពុយ នុយ ត្រូវគេ Comment “អាចោរយួន”!

4 ខែ មុន 117 តូ សុផល

ភ្នំពេញ ៖ ឌីជេ ពុយនុយ (PUY NUY) ដែលភាគច្រើន ប្រិយមិត្តនៅតាមវិទ្យុ ពិតជាស្គាល់ ប្រិយមិត្តជាច្រើនទៀតក៏បានស្គាល់ តាមរយៈ ការចាក់ភ្លេងរាំងលេងសប្បាយ តាមកម្មវិធីផ្សេងៗ ។ ពុយនុយ ជាពិធីករដ៏ល្បី នៅតាមបណ្តាវិទ្យុ និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែ ខណៈពេលមួយ ដែលពុយនុយ កំពុង ផ្សាយផ្ទាល់ ក្នុងកម្មវិធីវិទ្យុមួយ ក៏មានអ្នកចូលមើល តាមរយៈ Facebook យ៉ាងច្រើន ប៉ុន្តែមាន គណនី ហ្វេសបុក ឈ្មោះ Vichka Chan បែរ ជាចូលមក Comment “អាចោរយួន”។

ឌីជេ ពុយ បានអោយដឹងថា ការចូលមក Comment បែបនេះ ហាក់ដូចជាមិនសមរម្យសោះ ដែលមកលាបពណ៌ចោទប្រកាន់ មិនសមហេតុផល ប៉ុន្តែបើ Comment បែបរិះគន់ស្ថាបនា គឺទទួលយកទាំងស្រុងតែម្តង តែនេះមិនមែនទេ។

ឌីជេ ពុយ បន្តថា ជាធម្មតាទេ អ្នកនិយាយវិទ្យុ ដែលត្រូវឈរ និយាយ អង្គុយនិយាយ ពេលខ្លះ ក៏អាចដេកនិយាយផងដែរ ព្រោះជាកន្លែងផ្សាយតែ សម្លេង ហើយនេះគ្រាន់តែ ផ្សាយផ្ទាល់តាមរយៈ ហ្វេសបុក បន្ថែម ក្នុងការទទួល សំណូមពរ នូវបទចម្រៀងផ្សេងៗប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា ក៏មាន Comment លើកទឹកចិត្ត និងគាំទ្រ ជាច្រើន ដែលផ្តល់ដល់ ឌីជេ ពុយនុយ ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!