ព្រឹតិ្តការណ៍ថ្មីៗ

ក្បាលខូច យកដៃស្ទាបប្រដាប់ភេទក្មេង លទ្ធផលជាប់ខ្នោះចឹង!

4 ខែ មុន 217 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពប្រទូសកេរ្តិ៍ខ្មាស់លើយុវតីម្នាក់ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៣និង៣០នាទី ចំនុចសហគមន៍បុរីកីឡា ភូមិស្រះពោធិ ឃុំផ្សារដែក.ស្រុកពញាឮខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ខ.ល.ណ ភេទស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យ ឈ្មោះហៀង ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮខេត្តកណ្តាល (ឃាត់ខ្លួន)។

ប្រភពអោយដឹថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះកំពុងដេកក្រោមផ្ទះខ្លួនជាមួយប្អូនប្រុសនៅពេលកំពុងដេកលក់ស្រាប់តែជនសង្ស័យបានយកដៃទៅស្ទាប អង្អែលលើប្រដាប់ភេទរបស់ជនរងគ្រោះពេលនោះជនរងគ្រោះក៍ភ្ញាក់ តែជនសង្ស័យបន្តយកដៃស្ទាបប្រដាប់ភេទជនរងគ្រោះម្តងទៀត ហើយជនរងគ្រោះឃើញជនសង្ស័យឈរនៅក្បែរខ្លួន បានទៅប្រាប់ម្តាយនិងពូ ភ្លាមៗនោះពូរបស់ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដែកក្នុងពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុរួចហើយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!