ព្រឹតិ្តការណ៍ថ្មីៗ

បញ្ចូនក្រុមជនសង្ស័យ៥នាក់ពាកព័ន្ធនិងករណីវាយប្លន់ម៉ូតូ ទៅតុលាការ

2 ខែ មុន 123 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ដែលជាក្រុមសកម្មដើរអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន ក្នុងសង្គម ដើរលេងយប់ ផឹកសុី ចូលក្លឹប ល្បែង ឈានដល់ហ៊ានធ្វើសកម្មភាព វាយប្លន់យកម៉ូតូ តាមផ្លូវ ក្រោយពីសមត្ថកិច្ចសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបានកន្លងមកដោយវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះជនសង្ស័យ៥នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាកា ។

ជនសង្ស័យទាំង៥នាក់ខាងលើ ​ទី​១ ឈ្មោះ​ នុត​ សិត ហៅអា​វែង ភេទប្រុស​ ជា​បងធំ ប្រចាំក្រុម អាយុ​​២១ឆ្នាំ ​មុខរបរ​​ កម្មករ​សំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ​ ស្នាក់នៅភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិសែនជ័យ​ មាន​ភូមិ​កំណើត​ភូមិ​ព្រៃ​ធំ​ ឃុំព្រៃធំ​ ស្រុក​កំពងរោទ៍​ ខេត្ត​ស្វាយ​រៀង​ ។ ទី​២ ឈ្មោះ​ សៀម​ វណ្ណរី ភេទប្រុស អាយុ​១៧ឆ្នាំ​ មុខរបរ​ ជាង​ពិដាន​ ស្នាក់នៅ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​នៅ​ភូមិ​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង​។ ទី​៣​ ឈ្មោះ សៀម​ វណ្ណរ៉ា ហៅឆាង​ ភេទ​ប្រុស ​អាយុ​២២ឆ្នាំ ​មុខរបរ​ ធ្វើចោរ​ ស្នាក់នៅភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​។ ទី​៤​ ឈ្មោះ​ ម៉ៅ​ ថែល ភេទប្រុស អាយុ​២៥ឆ្នាំ​ មុខរបរ​ ទើបចូលរួមជាសមាជិកក្រុមខាងលើ ​ មាន​ស្រុកកំណើត ​ភូមិ​ ចំការ​គួយ​ ឃុំដំរី​ពួន​ ស្រុក​ស្វាយ​អន្ទរ​ខេត្ត​ព្រៃវែង​ ។ ទី​៥ ឈ្មោះ​ លៀប​ អុី​សា​ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ​ស្នាក់នៅផ្ទះឡ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែនជ័យ​មាន​ស្រុកកំណើតនៅ​ភូមិ​ព្រៃ​លាន​ ឃុំ​រំលេច​ ស្រុក​សុីធរកណ្តាល​ ខេត្ត​ព្រៃវែង​ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យមួយក្រុមនេះ កន្លងមកតែងដើរធ្វើសកម្មភាព បង្កអសន្តិសុខក្នុងសង្គមពេលរាត្រី បើមានឱកាសល្អសម្រាប់ពួកគេ ឈានដល់វាយប្លន់យកម៉ូតូ ទ្រព្យសម្បត្តិ ពីអ្នកដំណើរទៀតផង ។ ក្រុមជនសង្ស័យខាងលើ បន្ទាប់ពីសមត្ថកិច្ចខណ្ឌពោធិសែនជ័យបង្ក្រាបចាប់ខ្លួនបានបន្តបន្ទាប់ សរុបចំនួន៥នាក់រួចមក កសាងសំណុំរឿងនៅផ្នែកជំនាញ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះ ត្រូវបាននគរបាលនាំខ្លួនទៅតុលាកា ដើម្បីឲ្យព្រះរាជអាជ្ញាសម្រេចលើជោគវាសនារបស់ពួកគេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ