ព្រឹតិ្តការណ៍ថ្មីៗ

ស្ថានភាព​ទឹក​មានការ​កើនឡើង​ខ្លាំង នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

1 ឆ្នាំ មុន 193 តូ សុផល

ខេត្តកំពង់ចាម​ ៖​ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ នៅ​តំបន់​មាត់បឹង​ធំ​ ស្ថិត​ក្នុងភូមិ​កំពង់​សំណាញ់​ ឃុំ​មៀន​ ស្រុក​ព្រៃឈរ​

ស្ថានភាព​ទឹក​មានការ​កើនឡើង​ខ្លាំង​ បណ្តាល​អោយ​លិច​ចូល​ភូមិស្ថាន​ប្រជាពលរដ្ឋ​ នៅ​តំបន់​នោះ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់​អោយ​លោក​វរសេនីយ៍ឯក​ កែវ​ ស៊ា​ង​ហ៊ាន់​ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ រួម​ដំណើរ​ជាមួយ​លោក​ ឡោ​ ចាន់​លី​ អភិបាល​ នៃ​គណៈ​អភិបាលស្រុក​ព្រៃឈរ​ ចុះ​ត្រួតពិនិត្យ​ ជា​បន្ទាន់​ស្ថានភាព​ទូទៅ​ ៖​ គិត​មក​ត្រឹម​ម៉ោង​ ១៦ និង ០០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ ទឹកបាន​លិច​ចូល​ក្រោមផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​មាត់បឹង​ ចំនួន​១៤​ខ្នង​ផ្ទះ​ ។​

​បច្ចុប្បន្ន​ កងកម្លាំង​បាន​ជួយ​ចាត់ចែង​អោយ​ប្រជាពលរដ្ឋ​ បាន​រើ​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ នៅ​ទីទួល​មាន​សុវត្ថិភាព​ ស្ថិត​ក្នុងភូមិ​ទួល​បេង​ ឃុំ​មៀន​ ចំនួន​២៩​គ្រួសារ​ មនុស្ស​រួម​១៤១​នាក់​(​ស្រី​៧១​នាក់​)​ ព្រមទាំង​ដាក់​កម្លាំង​ប្រចាំការ​ ដើម្បី​ការពារ​ក្រែងលោ​មាន​ជន​ឆ្លៀតឱកាស​ ។​

​ក្នុង​នោះ​ដែរ​ លោក​អភិបាលស្រុក​ ក៏​បាន​ផ្ដល់​តង់​សម្រាប់​ប្រក់​ដំបូល​ និង​ចាត់ចែង​រៀបចំ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​ជួប​ការ​លំបាក​ផង​ដែរ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ