ព្រឹតិ្តការណ៍ថ្មីៗ

​លោ​​​ក​​ ហែ​​​ម​​​ ​​​ដា​​​រិ​​​ទ្ធិ​​​ ​​​មក​ទ​ទួ​ល​ ទេយ្យ​ទា​​ន​​ពី​ព្រះ​គ្រូ​ចៅ​អធិ​កា​រ​វ​ត្ត​តិក្ខ​ប​ញ្ញោ​ ​

1 ឆ្នាំ មុន 183 តូ សុផល

លោក ហែម ដារិទ្ធិ ប្រធានអនុសាខាកាកបាទក្រហម​ ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារមកទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្ត តិក្ខបញ្ញោ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជាទានទុកចែកជូនប្រជាពលរដ្ឋទីទាល់ក្រជនចាស់ជរា និងជនពិការគ្មានទីពឹង នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណ ចំពោះព្រះចៅ អធិការវត្តតិក្ខបញ្ញោ ព្រមទាំងបានសន្យា និងចាត់ចែងប្រើប្រាស់ នូវទេយ្យទានទាំងនេះ ជួយឲ្យដល់ដៃជនរងគ្រោះ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ប្រាប់ព្រះចៅអធិការវត្ត តិក្ខបញ្ញោថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានចំនួន១៣សង្កាត់ ភូមិចំនួន១៦២ភូមិ សហគមន៍ចំនួន១៨។

ហើយអំណោយដែលទទួលបានពីព្រះចៅធិការវត្តនាពេលនេះ គឺក្រុមការងារកាកបាទក្រហមកម្ពុជា អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ និងយកទៅចែលរំលែក ចែកជូន បងប្អូនក្រក្រីជីវភាពខ្វះខាត ចាស់ជរាគ្នាទីពឹង អោយបានគ្រប់ៗគ្នា ។

លោក ហែម ដារិទ្ធិ បានមានប្រសាសន៍បញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់សុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះផ្សេងៗនិងពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅទូទាំងប្រទេស ដោយមិនប្រកាន់និន្ទនាការនយោបាយណាឡើយ ពោលគឺទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ពលរដ្ឋរងគ្រោះ គឺមានកាកបាទក្រហមកម្ពុជា ជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។

ជាការឆ្លើយតប ព្រះគ្រូចៅ អធិការវត្តតិក្ខបញ្ញោ បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែក ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ទេយ្យទាន ដែលអនុសាខាទទួលបានពីព្រះចៅអធិការតិក្ខបញ្ញោ នាពេលនេះ រួមមាន៖ អង្ករ៣០០ គីឡូក្រាម ទឹកត្រី១០ យួរ ទឹកស៊ីអ៊ីវ១០យួរ សម្ភារៈប្រើប្រាស់ផ្ទះបាយ១៧​ប្រដាប់ ស្ករស៥០គីឡូក្រាម មី២០កេស ទឹកផ្លែ១៥កេស ទឹកបរិសុទ្ធ១៥កេស ទឹកដោះគោ៥០កំប៉ុង និងបច្ច័យ ២.០០០.០០០ (ពីរលានរៀល) ផងដែរ៕

https://www.facebook.com/tnn.com.kh/videos/1036142169895638/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ