ព្រឹតិ្តការណ៍ថ្មីៗ

គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយ​ សម្តេចក្រឡាហោម​ ស​ ខេង​ ចំពោះ​មរណភាព ឯកឧត្តម​ ស​ ថេង​ ដែលត្រូវជាប្អូនបង្កើត

2 ខែ មុន 654 តូ សុផល

(ភ្នំពេញ)​ ៖​ នៅថ្ងៃអង្គារ​ ៤រោច​ ខែទុតិយាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ ដឹកនាំគណៈប្រតិភូ​ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ចំពោះមរណភាព​ ឯកឧត្តម​ ស​ ថេង​ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ត្រូវជាប្អូនបង្កើតរបស់​ សម្តេច​ ដែលបានទទួល​មរណភាព​ កាលពីវេលាម៉ោង ១០ម៉៣៩ ថ្ងៃអាទិត្យ​ ទី​ ២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងវេលាដ៏សោកសង្រេង​នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់​ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល​ សោកស្តាយ​ អាឡោះ​អាល័យ​ជាទីបំផុត​ និងសូមចូលរួមរំលែកទុក្ខជាមួយ​ សម្តេចក្រឡាហោម​​ ឧបនាយករដ្ឋមន្ត្រី​ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ​ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម​ ស​ ថេង​ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ