ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកជ្រូកបើកកៀរ រទេះអូសដឹកឥវ៉ាន់ បណ្តាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ បាក់ភ្លៅម្ខាង

1 ឆ្នាំ មុន 122 តូ សុផល

បាត់បង៖ ហេតុការណ៍នេះបានកើតឡើងនៅជិតច្រកទ្វារអន្តរជាតិគីភូ១៣ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣១.ខែកក្កដា.ឆ្នាំ២០១៨។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ថៃ ដែលដឹកជ្រូកក្រហមចូលប្រទេសកម្ពុជាតាមច្រកអន្តរជាតិគីឡូ១៣(ភ្នំដី) ។

នៅចំណុចក្បាលស្ពាន ច្រកទ្វា កម្មកអូសរទេះត្រូវបានរថយន្តដឹកជ្រូកកៀរបណ្តាលអោយបាក់ភ្លៅ និងត្រូវបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យបង្អែកសំពៅលូន។

ចំណែករថយន្តបង្កមិនត្រូវបានសមត្ថកិច្ចប្រចាំច្រកទ្វាអន្តរជាតិខាងលើ ឃាត់ឬចាប់ឡើយ បណ្តោយឲ្យរថយន្តចូលក្នុងដីថៃបាត់ទៀតផង។

ទោះបីជាយ៉ាងណា នៅក្រោយពេលកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចខាងថៃ ចាប់និងកំពុងធ្វើការសម្របសម្រួលគ្នាជាមួយគ្រួសាររងគ្រោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ