ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តធុនធំមួយគ្រឿងថាយក្រោយជាន់ហ្វាងមិនសុីក៏បានជ្រុលទៅបុកនិងរយន្ត២គ្រឿងរម៉ក់ម៉ូតូ២គ្រឿង

1 ឆ្នាំ មុន 154 តូ សុផល

ភ្នំពេញៈរថយន្តធុនធំមួយគ្រឿងថាយក្រោយជាន់ហ្វាងមិនសុីក៏បានជ្រុលទៅបុកនិងរយន្ត២គ្រឿងរម៉ក់ម៉ូតូ២គ្រឿងទៀតបណ្តាលអោយរងការខូចខាត់និងផ្អេីលដល់ប្រជាពលរដ្ឋចោមរោមមេីល។

ហេតុការណ៍នេះបានកេីតឡេីងការពីរវេលាម៉ោង១និង១០នាទីថ្ងៃទី៣១ កក្កដា ២០១៨ ដែរស្ថិតនៅតាមបណ្តាយផ្លូវផ្លាទីនីម ក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មេីតាមសម្តីបងប្រុសដែរជាសន្តិសុខបានប្រាប់អោយដឹងថានៅមុនពេលកេីតហេតុគេឃេីញរថយន្តស្ទួចធុនធំមួយគ្រឿងពាក់ស្លាក់លេខ៣D 6988ធ្វេីដំណេីរតាមបណ្តាយផ្លូវផ្លាទីនួមលុះមកដល់ចំណុចកេីតហេតុរថយន្តបានថាយក្រោយសស្សឹមៗរួចក៏បានជាន់ហ្វាងមិនសុីក៏បានប៉ះជាមួយនិងម៉ូតូកង់៣ហេីយបានរុញផ្ទុបនិងរ៉ម៉ក់ម៉ូតូរួចក៏បានប៉ះនិងរថយន្ត២គ្រឿងទៀតរងការខូចខាត។

ក្នុងនេះដែរម៉ូតូដែររងការខូចខាត់ទីមួយពាក់ស្លាក់លេខភ្នំពេញ១FS 6123 បណ្តាលអោយខូចខាងមុចអស់ទាំងស្រុង ទី២ជារ៉ម៉ក់ម៉ូតូពាក់ស្លាក់លេខកណ្តាល១p0678 ទី៣រថយន្តកូរឡាពាក់ស្លាក់លេខភ្នំពេញ២c7719 បណ្តាលអោយរងការខូចខាតអស់មួយចំហាងផ្នែកខាងឆ្វេង ចំណែករថយន្តទី៤ កូរ៉េពាក់ស្លាក់លេខភ្នំពេញ២AV 2821រងការខូចខាតខាងមុខបន្តិច។

ក្រោយកេីតហេតុភាគគីខាងម្ចាស់រថយន្តស្ទួចធុនធំព្រមសងទៅខាងម្ចាស់ម៉ូតូនិងរថយន្តទាំងពីរគ្រឿងដេីម្បីបញ្ចាប់រឿងនៅនិងកន្លែងដោយមិនរំខានដល់សមត្ថកិច្ចឡេីយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ