ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលម្នាក់ស្លាប់ដោយផឹកស្រា

1 ឆ្នាំ មុន 612 តូ សុផល

មណ្ឌលគិរី ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៤០ នាទី នៅចំណុចផ្សារសែនមនោរម្យស្ថិតភូមិកណ្តាលសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី មានករណីបុរសម្នាក់ផឹកស្រាស្រវឹងស្រាបណ្តាលអោយ ស្លាប់។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត្ត សហការណ៏ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកសែនមនោរម្យ បាន ធ្វើការពិនិត្យ។

សាកសពជនរងគ្រោះឈ្មោះ អៀម សាវិន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ៖ មន្ត្រីនគរបាលការពារព្រំដែន គោកវរៈ303ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែល បានស្លាប់កាលពី វេលាម៉ោង០៨និង៤០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យបង្អែកសែនមនោរម្យ។

តាមការពិនិត្យកម្លាំងជំនាញសន្និដ្ឋានបានថាជនរងគ្រោះស្លាប់ដោយមូលហេតុស្រវឹងស្រាខ្លាំងបណ្តាយអោយខ្យល់គស្លាប់។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច បានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ