ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តគ្មានបណ្ណបើកបរនិងបណ្ណបើកបរមិនត្រឹមត្រូវចំនួន១២គ្រឿងត្រូវសមត្ថកិច្ចឃាត់ដើម្បីចាត់ការតាមនីតិវិធី

1 ឆ្នាំ មុន 517 តូ សុផល

ព្រះសីហនុ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការ ជាមួយកម្លាំងចម្រុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នកបើកបររថយន្តគ្មានបណ្ណបើកបរនិងបណ្ណបើកបរមិនត្រឹមត្រូវបានដកហូតរថយន្តដែលគ្មានបណ្ណបើកបរចំនួន១២គ្រឿង កាលពីថ្ងៃច័ន្ទ ៣រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថារថយន្តដែលសមត្ថកិច្ចឃាត់រួមមាន៖
១-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X-8032 ។
២-រថយន្តម៉ាក BMW ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AU-5853 ។
៣-រថយន្តម៉ាក HIGHLANDER ពណ៌ស្លែ ពាក់ស្លាកលេខព្រះសីហនុ 2B-2019 ។
៤-រថយន្តម៉ាក MERCEDES ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2BF-1818 ។
៥-រថយន្តម៉ាក HIGHLANDER ពណ៌គយ ពាក់ស្លាកលេខភ្នំពេញ2AL-4425 ។
៦-រថយន្តម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខព្រះសីហនុ2B- 2088 ។
៧-រថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2I-4375 ។
៨-រថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-9152 ។
៩-រថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-1388 ។
១០-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-6519 ។
១១-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-3778 ។
១២-រថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-7699។

រថយន្តទាំងអស់បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន ១៣គ្រឿង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ