ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ចង-កសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលពេញភូមិចំការសំរោង

1 ឆ្នាំ មុន 386 តូ សុផល

 

បាត់ដំបង៖បុរសម្នាក់ត្រូវគេស្គាល់ឈ្នោះថា ព្រីង សុខា ភេទប្រុស អាយុ៣៣ឆ្នាំ បានចង-កសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំការសំរោងទាំងព្រឹក។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ចំណុចក្រុមទី៧ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមការបំភឺ្លពីក្រុមគ្រួសាររងគ្រោះខាងលើបានអោយដឹងថា៖ជនរងគ្រោះមានជម្ងឺសសៃប្រសាទនិងធ្លាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងអស់រយះពេល២ឆ្នាំកន្លងមកហើយ។

ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យរួចបានអះអាងថា៖ជនរងគ្រោះ
ធ្វើអត្តឃាតចង-កសម្លាប់ខ្លួនឯងពិតប្រាកដមែនបន្ទាប់មកប្រគល់សពអិយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ