ព្រឹតិ្តការណ៍ថ្មីៗ

អនុប្រធានភូមិ ប៉ប្រក់ខាងត្បូង មានជំងឺ សម្រាកព្យាបាល នៅគេហដ្ឋាន ទទួលបានការយកចិត្តទុកដាក់ និង ចុះសួរសុខទុក្ខ ពីសំណាក់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌខណ្ឌ ពោធិ៍សែនជ័យ

1 ឆ្នាំ មុន 289 តូ សុផល

ភ្នំពេញ៖ នៅវេលារម៉ោង៤រសៀល ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៨នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិសែនជ័យដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ និងជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យ ព្រមទាំងសមាជិកក្រុមការងារ បានចុះមកសួសុខទុក្ខដោយផ្ទាល់នៅគេហដ្ឋានរបស់ លោក សៅ ភិន ដែលជាអនុប្រធានភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលកំពុងកើតជំងឺទឹកនោមផ្អែមរលួយជើងម្ខាង នៅសម្រាកព្យាបាលនៅគេហដ្ឋានដែលមានទីតាំងនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ ។

លោក ហែម ដារិទ្ធ បានមានប្រសាន៍ថា ក្នុងនាមជាអជ្ញាធរនិងជាម៉ែឪគឺមិន ដែលបោះបង់ចោលអ្នកណាមួយឡើយ គឺបើដឹងថាសមាជិកណាមានជំងឺនិងគ្រោះថ្នាក់អីគឺលោកចុះមកសួសុខទុក្ខភា្លម គឺមិនរងចាំយូឡើយ ដើម្បីធ្វើយ៉ាងណាជួយអោយទាន់សភាពការអ្វីដែលអាចជួយទៅបាន គឺមិនប្រងើយកន្តើយឡើយ ឬទុក្ខអោយសមាជិកណាអត់បាយឡើយ ជាពិសេសរសៀលនេះក្រោមការចង្អុលបង្ហញានិងផ្តាំផ្ញើសួសុខទុក្ខរបស់ ឯកឧត្តម ឃួង ស្រែង អភិបាលរាជធានីភ្នំពេញ គឺ ត្រូវតែយកលោក សៅភិន ទៅមន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីទៅព្យាបាលភ្លាមអោយទាន់សភាពការ រីឯការព្យាបាលស្នាក់នៅគឺឯកឧត្តមអភិបាលរាជធានីជាអ្នករ៉ាប់រងទាំងអស់។

ជាការដឹងគុណតបវិញ លោក សៅ ភិន បានមានប្រសាសន៍ទាំងញញឹមនិងលាយឡំទឹកភ្នែកផងបាននិយាយថា លោកពិតជារំភើបរកអ្វីមកថ្ងែងពុំបានគឺប់មានតែម្រាមដៃដប់លោកសំពះអរគុណដល់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និង លោក ហែមដារិទ្ធ ព្រមទាំងក្រុមការងារដែលបានចំនាយពេលវេលារមកសួសុខទុក្ខលោកដោយផ្ទាល់។

អំណោយរួមមាន មានអង្ករមួយបាវ , អង្ករសុខភាព ៣០កញ្ចប់ មី ទឹកសុទ្ធទឹកក្រូច ត្រីខ ស្កសរទឹកដោះគោរ និងថវិការ ១ ០០០ ០០០ រៀល ( មួយលានរៀល ) ។

សូមបញ្ជាក់ដែរថា នាថ្ងៃស្អែកនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមកទទួល លោក អនុប្រធានភូមិខាងលើយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាពិសេស ធានារ៉ាប់រងរាល់ការចំណាយថ្លៃព្យាបាលទាំងអស់ថែមទៀតផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ