ព្រឹតិ្តការណ៍ថ្មីៗ

ឆេះរថយន្ត Ford Express១២កៅអី ផ្អើលទាំងព្រឹក

1 ឆ្នាំ មុន 450 តូ សុផល

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨និង២០នាទី ក្រោយពីទួលព័ត៌មានថាមានករណីឆេះរថយន្តនៅចំណុចវាលវង់យន្តហោះ។

ក្នុងហេតុការណ៍ លោកឧត្តមសេនីយ៍ស្នងការខេត្តបានចាត់លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងផែនបង្ការនិងពន្លត់អគ្គីភ័យខេត្តភ្លាមៗ ដើម្បីដឹកនាំកំលាំងអធិការនគរបាលដ្ឋានស្រុកកំពង់សៀម និងរថយន្តអគ្គីភ័យខេត្តចុះពន្លត់រថយន្ត Ford Expressដែលរងការឆេះហើយមានស្លាកលេខ ភ្នំពេញ ២Q ៣០៧៧ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០២គ្រឿង។

ជាលទ្ធផលកម្លាំងជំនាញបានពន្លត់រលត់ជាស្ថាពរនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងកាប៊ីន៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ