ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអាវុធហត្ថរាជធានី បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ ដែលជាអនិកជនមកពីប្រទេសបារាំង

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញៈ នៅវេលាម៉ោង ១៥ និង២៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំង កងរាជធាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុច បន្ទប់លេខ១៧០៩ ជាន់ទី១៧ ខុនដូ De Castle Royal ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកង១ ខណ្ឌចំកាមន ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា

កម្លាំងអាវុធហត្ថរាជធានី បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ ដែលជាអនិកជនមកពីប្រទេសបារាំង ដែលស្នាក់នៅកន្លែងកើតហេតុខាងលើ។
+ វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់
០២. ជញ្ជីងថ្លឹង ចំនួន០១គ្រឿង និងប្រដាប់ជក់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថរាជធានី កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។

image image image

 

 

ព័ត៌មានពាក់ព័ន្ធ