ព្រឹតិ្តការណ៍ថ្មីៗ

ឱ្យកូនស្រីមើលរឿងស៊ិចហើយ ចាប់រំលោភក្នុងបន្ទប់ទឹក ប្រពន្ធឃើញធ្វើមុខស្ញេញ

4 ខែ មុន 2970 តូ សុផល

​កណ្ដាល ៖ បើតាមនគរបាល​ស្រុក​ស្អាង​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ជា​អ​និតិ​ជន​ក្នុង​បន្ទប់ទឹក ។មន្ត្រីនគរបាលបញ្ជាក់ថា ករណី​រំលោភ​សេពសន្ថវៈ​ខាងលើនេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៤៥​នាទី ត្រង់​ចំនុច​ក្នុង​បន្ទប់ទឹក ស្ថិតក្នុង​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ ​បើតាមលោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សុធី វិជ័យ​ចិត្រា ហៅ​ធៀ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ​ត្រី ។

ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ វ​.​ជ ច​.​ទ អាយុ​៨​ឆ្នាំ ជនជាតិខ្មែរ សិស្ស​ថ្នាក់​ទី​២ ។ ជនសង្ស័យ​និង​កុមារី​រងគ្រោះ​ត្រូវ​ជា​ឪពុក​កូន​នឹង​គ្នា មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ ​លោក​អធិការ​បន្ដ​ថា នៅ​មុនពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ជនសង្ស័យ​ជា​ឪពុក​បាន​ចូល​ក្នុង​បន្ទប់ទឹក​ដើម្បី​បត់ជើង ដោយ​ពុំ​ចាក់​គន្លឹះទ្វារ​នោះទេ ខណៈ​នោះ​កុមារី​រងគ្រោះ​ជា​កូន​បាន​ចូល​ក្នុង​បន្ទប់ទឹក​ដែរ​ដើម្បី​បត់ជើង ដោយ​ពុំ​ដឹងថា ជនសង្ស័យ​ជា​ឪពុក​នៅ​ក្នុង​បន្ទប់ទឹក​នោះទេ ភ្លាម​នោះ​ជនសង្ស័យ​ឃើញ​កូនស្រី​ខ្លួនឯង​ចូលក្នុង​បន្ទប់ទឹក ក៏​ចាប់ផ្ដើម​ចាក់​គន្លឹះទ្វា​រយ៉ា​ង​ជិត រួច​បាន​ដោះ​ខោអាវ​ចេញពី​ខ្លួន​កូនស្រី បន្ទាប់​មក​បង្ខំ​ឲ្យ​កូនស្រី​ខ្លួន​មើល​ឯង​រឿង​អាសអាភាស និង​មើល​ហ្គេម​ស្វិត​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ខ្លួន ក្រោយ​ពី​មើល​ចប់​ជនសង្ស័យ​ក៏​បាន​យក​ធ្វើតាម​រឿង​អាសអាភាស នោះតែម្តង។

ចំណែក​ម្ដាយ​ដែល​ជា​ប្រពន្ធ​ជនសង្ស័យ​បាត់​កូនស្រី​យូរពេក​មិនឃើញ ក៏​មាន​ការងឿងឆ្ងល់ ក៏​ដើរ​ទៅ​មើល​ក្នុង​បន្ទប់ទឹក ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាពរំលោភកូនខ្លួនឯង។ ភ្លាម​ៗនោះ​ប្រពន្ធ​ ជា​ម្ដាយ​កុមារ​រងគ្រោះ ក៏​បាន​នាំ​កូនប្រុស​ឈ្មោះ វិជ័យ យូ​ហាន ឲ្យ​ហៅ​ប្អូនស្រី​ចេញមកក្រៅ​បន្ទប់ទឹក ។ ចំណែក​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ សុធី វិជ័យ​ចិត្រា នៅក្នុង​បន្ទប់ទឹក​អស់​រយៈពេល​២០​នាទី ក្រោយមក​ទើប​ចេញ​ក្រៅ ។ លុះ​មកដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ដ្រី​ជា​ប្រពន្ធ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ដើម្បី​ចាប់ខ្លួន​ប្តី ជាជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!