ព្រឹតិ្តការណ៍ថ្មីៗ

គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ នឹងធ្វើការប្រគុំតន្រ្តី ឃោសនាបោះឆ្នោត នៅផ្លូវ៦០ម៉ែត្រ ដោយមានតារាល្បីៗជាច្រើនចូលរួមសម្ដែងជូនទស្សនា!

2 ខែ មុន 137 តូ សុផល

រាជធានីភ្នំពេញ​ ៖ បើយោងតាមផេកហ្វេសប៊ុកលោក ពេជ្រ កែវមុនី ប្រធានគណបក្សប្រជាជនខណ្ឌមានជ័យ​ បានអោយដឹងថា សូមគោរពជម្រាបជូនដំណឹងដល់បងប្អូន ពូមីង យាយតា និងប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ អោយបានជ្រាបថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៥:៣០នាទីល្ងាចតទៅ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ នឹងធ្វើការប្រគុំតន្រ្តី ឃោសនាបោះឆ្នោត ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ (មហាវិថី​សម្ដេចហ៊ុនសែន) ទល់មុខ​និងក្រុមហ៊ុនលក់រថយន្ត Mercedes ដែលស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុងនោះមានការចូលរួម ពីសំណាក់ សិល្បករ សិល្បការនី ល្បីៗ ជាច្រើន​ ជាពិសេស​នឹង​មានវត្តមាន​ តារាចំរៀងដែលល្បីៗ គឺ​ នាយចឹម​ នឹង​ កញ្ញា​ យូរី​ និង សិល្បករ សិល្បការីនី ជាច្រើន ទៀត និង មានក្រុម កំប្លែង ល។ល។

សូមបញ្ជាក់ កញ្ញា យូរី និង លោក ឆាយ វិរះយុទ្ធ និង ចូលរួម ថ្ងៃទី២៧ ខែកក្ដដា​ ឆ្នាំ២០១៨ ។ ថ្ងៃនេះមានវត្តមាន តែនាយ ចឺម ទេ ។

អាស្រ័យដូចបានជំរាបជូនខាងលើសូមអោយបងប្អូន ពុក ម៉ែ ពូ មីង យាយ តា ទាំងអស់អញ្ជើញចូលរួមទស្សនានឹងរាំលេងកំសាន្តសប្បាយទាំងអស់គ្នាអោយបានច្រើនកុះករចាប់ពីម៉ោង០៥:៣០នាទីល្ងាច​តទៅ។ សូមអរគុណ!!!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ