ព្រឹតិ្តការណ៍ថ្មីៗ

កម្មវិធីអស្ចារ្យ !!សប្បាយរីករាយ! ជួបជាមួយតារាល្បីៗប្រចាំប្រទេស

2 ខែ មុន 348 តូ សុផល

កម្មវិធីអស្ចារ្យ !! សប្បាយរីករាយ! ជួបជាមួយតារាល្បីៗប្រចាំប្រទេសកម្ពុជា រួមមាន កញ្ញា ឱក សុគន្ធកញ្ញាលោក ឆន សុវណ្ណរាជ លោក ឆាយ វិរៈយុទ្ធ និងក្រុមតារាកម្លែង នាយ ចាប ចៀន នាយ សាន ម៉ៅ(សេដ្ឋីអូរ៉ាន់) នាយឃ្លោក !!

សេចក្ដីជូនដំណឹង គណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ!
សូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មេត្តាជ្រាបថា : នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៦:០០ ដល់ម៉ោង១០:០០នាទីយប់ ក្រុមតន្ត្រីគណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ នឹងប្រគុំជូនបងប្អូនពុកម៉ែ ប្រជាពលរដ្ឋ និង សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រាំលេងកម្សាន្តជាមួយតារាល្បីៗក្នុងប្រទេសកម្ពុជា រួមមាន លោក ឆន សុវណ្ណារាជ លោក ឆាយ វិរៈយុទ្ធ កញ្ញា ឱក សុគន្ធកញ្ញា និងសើចសប្បាយជាមួយក្រុមកម្លែងជើងចាស់ជាមួយ នាយ ចាបចៀន នាយឃ្លោក និងនាយ សាន ម៉ៅ (សេដ្ឋីអូរ៉ាន់) ប្រពឹត្តទៅនៅទីតាំង វ៉ាត់ធើផាក(Water Park) ជិតផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អាស្រ័យហេតុនេះ សូមអញ្ជើញពុកម៉ែ បងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចូលរួមទស្សនា និងរាំលេងកំសាន្តទាំងអស់គ្នាដោយមេត្រី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ