ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ចងករសម្លាប់ខ្លួន គ្រាន់តែរឿងឈឺពោះវៀនក្រពះ

1 ឆ្នាំ មុន 0 តូ សុផល

កណ្ដាល៖បុរសជាជាងកាត់ដេរម្នាក់បានសម្រេចចិត្តគិតខ្លីធ្វើអត្តឃាតដោយចងករសម្លាប់ខ្លួនឯងខណៈចេះតែមានជម្ងឺប្រចាំកាយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៧.០៥.២០១៦វេលាម៉ោង ១០.៣០នាទីចំណុច ភូមិរកាទី១ ឃុំរកាជន្លឹងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ប្រភពពីសម្ថកិច្ចបានឱ្យដឹងថា
ជនរងគ្រោះ ឈ្មោះ អេន សារឿនភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងកាត់ដេរ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិឃុំ
កើតហេតុ (ស្លាប់) ។
ឱពុកឈ្មោះ អ៊ំ អេន អាយុ ៤០ឆ្នាំ មុខរបរ កសិករ ជនជាតិ ខ្មែរ មានលំទី នៅភូមិឃុំកើតហេតុ ។
ម្តាយឈ្មោះ ឆោម ផល អាយុ ៤៤ឆ្នាំ មុខរបរ កសិករ ជនជាតិ ខ្មែរ មានទីលំនៅភូមិឃុំកើត ។
មុនពេលកើតហេតុជនរងគ្រោះមានជំងឺប្រចាំកាយ(ក្រពះនិងពោះវៀន) ហើយឱពុកម្តាយបានយកទៅព្យាបាលតែមិនជាសះស្បើយ ។
នៅថ្ងៃទី ២៦.០៥.២០១៦ វេលាម៉ោង ១៧.០០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះដោយមិនបានប្រាប់អ្នកណាទេ រហូតដល់ថ្ងៃទី ២៧.០៥.២០១៦ វេលាម៉ោង១០.៣០នាទី ឈ្មោះ ហៀង គួយ ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិជន្លឹង ឃុំរកាជន្លឹង បានយកគោទៅឲ្យស៊ីស្មៅនៅចំណុចដូនប៉ង ភូមិរកាទី១ឃុំរកាជន្លឹងប្រទះឃើញជនរងគ្រោះចងកនិងក្រមានៅនិងដើមត្រសេកចំងាយពីភូមិប្រហែល ៥០០ម៉ែត្រ បន្ទាប់មកឈ្មោះ ហៀង គួយ បានរត់មកប្រាប់ក្រុមគ្រួសារជនរងគ្រោះហើយបងប្អូនបាននាំគ្នាទៅយកសាកសពមកផ្ទះវិញ ។
ក្រោយពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យពិនិត្យ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកពិតប្រាដមែនហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។ ថន

image image image image image image imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ