ព្រឹតិ្តការណ៍ថ្មីៗ

ដណ្តើមម៉ូយចាក់ស្រា ក្លាយជាទំនាស់រវាងស្រ្តីបម្រើការងារក្នុងហាងខារាអូខេ យីហោ តន្ត្រឬស្សីមាស

10 ខែ មុន 166 តូ សុផល

ភ្នំពេញ ៖ ដូចជាជ្រុលពេកហើយ ដោយសារការដណ្តើមម៉ូយ គាប់គួរ ចាក់ស្រាជូន ទើបឈានដល់ ស្រ្តីជាអ្នករួមការងារ ក្នុងហាងខារាអូខេ ជាមួយគ្នាសោះ កើតទំនាស់ជ្លោះ រឿងដណ្តើមចាក់ស្រាឲ្យភ្ញៀវ រហូតដល់ ប្រើកម្លាំងបាយ ខ្វាច ខ្ញាំ ម្នាក់របួសមុតក្រចក ពេញមុខ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងហាង KTV តន្រ្តីឫស្សីមាស តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រហូតដល់ វេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែកក្កដានេះទើបជនរងគ្រោះប្តឹងប៉ូលីសឲ្យជួយរកយុត្តិធម៌ ។

តាមស្រ្តីរងគ្រោះបានទទូចស្នើសុំ មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដោយសារកើតមានទំនាស់សម្តី រឿងដណ្តើមគ្នាចាក់ស្រាជូនភ្ញៀវពិសេស ហើយត្រូវបានថៅកែហាងហៅមក សម្របសម្រួល សុទ្ធតែអ្នករួមការងារក្នយងហាងជាមួយគ្នាសោះ ហើយគ្រាន់តែថៅកែហាង ហៅភាគីសងខាង មកអង្គុយ មិនទាន់បាន និយាយស្តីអ្វីផង ស្រាប់តែ ស្រ្តីជាភាគីម្ខាងទៀត លោតហក់ចូល ខ្វាច ក្រញ៉ៅមុខ បណ្រាលឲ្យមុតស្នានក្រចក នៅចំពោះម៧ខថៅកែហាង ដូចជាជ្រុលពេក ទោះជាថៅកែហាម ឃាត់ នៅតែមិនស្តាប់ រហូតដល់រសៀលថ្ងៃទី២៥ ខែកក្កដា នេះសម្រេចប្តឹងប៉ូលីសឲ្យជួយរកយុត្តិធម៌ ។

គ្រាន់តែទទួលបណ្តឹងជនរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្តិ៍ ចុះទៅហៅ ស្រ្តីដៃដល់ នាំមកសាកសួរ និងធ្វើការសម្របសម្រួលគ្នា ខណៈដែល ធ្វើការងារ អាជីព ជាមួយគ្នាសោះ មិនគួរ បង្កហឹង្សាដាក់គ្នាបែបនេះ ទើបស្រ្តីដៃដល់ សុខចិត្ត ចេញថ្លៃព្យាបាលរបួសចំនួន១០០ដុល្លា ដើម្បីបញ្ចប់រឿង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!