ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបមុខសញ្ញាប្លន់ និង កាច់ក មូតូ២ក្រុម ឃាត់ខ្លួន ៨នាក់

4 ខែ មុន 147 តូ សុផល

ភ្នំពេញ៖ ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងៃ ២៤ កក្កដា ២០១៨ វេលាម៉ោង ប្រហែល២២ និង០០ នាទីកំលាំងអន្តរាគមន៍ ព្រហ្មទណ្ឌ និង ប៉ុស្តិ៍ បានសការណ៏គ្នាបង្រ្កាបបានចំនួន  ២ក្រុមភ្លាមៗ ក្រោយក្រុមជនសង្ស័យធ្វើសកម្មភាពវាយប្លន់មូតូពីជនរងគ្រោះបានសម្រេច។

លើកទី១ បង្រ្កាបក្រុមវាយប្លន់យកម៉ូតូពីជនរងគ្រោះម្តុំ ក្លិបស្បាយឌឺ ឃាត់បានចំនួន៥នាក់ ក្រោយពេលធ្វើសកម្មភាពប្រហែល២០នាទី ស្ថិតក្នុងសង្កាត់ចោមចៅទី១។

លើកទី២  បង្រ្កាបតាមព័ត៍មាន ឃាត់បានក្រុមកាច់ក ម៉ូតូចំនួន៣នាក់ វត្ថុតាងស្លាកលេខម៉ូតូចំនួន៩  ស្ថិតក្នុងសង្កាត់ចោមទី១ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!