ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែង សុខ ស្រីម៉ុច ស្លៀកពាក់ស្ទើរលេចកេរ្តិ៍ម្តាយ បង្ហាញមហាជន បោះឆ្នោតរួច…..

3 ខែ មុន 600 តូ សុផល

ភ្នំពេញ ៖ ក្រោយបែកធ្លាយរូបភាពសិចស៊ីលិចលើក្រោមរបស់តារាសម្តែង សុខ ស្រីម៉ុច តាមបណ្តាញសង្គមនៅពេលថ្មីៗ ត្រូវបានមហាជនតាមបណ្តាញសង្គមហ្វេសប៊ុកធ្វើការរិះគន់ខ្លាំងៗ ចំពោះការស្លៀកសិចស៊ីហួសហេតុពេក ដែលធ្វើឲ្យមានអ្នកវាយតម្លៃថា អាចធ្វើឲ្យប៉ះពាល់នៅវប្បធម៌របស់ជាតិខ្មែរយើងផងដែរ។

បន្ទាប់ពីមានប្រតិកម្មខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតារា សម្តែង សុខ ស្រីម៉ុច ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសីល្បះ គ្រោងបោះឆ្នោតរួច និងហៅមកធ្វើការព្រមាន និងដុសក្អែលចេញម្តង កុំឲ្យប្រព្រឹត្តនូវការបង្ហាញ ស្ទើរតែចេញកេរ្តិ៍ម្តាយទៀត។ កន្លងធ្លាប់មានតារាមួយចំនួនធ្លាប់បានក្រសួងវប្បធម៌ និងវិចិត្រសីល្បះ ហៅមកធ្វើការព្រមានកុំឲ្យស្លៀកពាក់បែបស៊ិចស៊ីពេក ហើយក៏មានតារាខ្លះទៀត ត្រូវបានហាមមិនឲ្យធ្វើការសម្តែងសីល្បះទៀតផង ព្រោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសីលធម៌ខ្មែរមែនទែន តាមរយះការស្លៀកពាក់សិចស៊ីនេះ។

បើតាមលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសីល្បះស្មគ្រចិត្តជួយសង្គមបានឲ្យដឹងថា នាងមិនមែនជាអ្នកសីល្បះទៀតនោះទេ ហើយនាងបានលាឈប់ហើយ។ ទោះជាយ៉ាងរឿងដែលនាងបានស្លៀកពាក់បញ្ចេញបែបនេះ បានធ្វើប៉ះពាល់ខ្លាំងណាស់ដល់តម្លៃនារីខ្មែរ ហើយក្រសួងក៏គ្រោងនឹងធ្វើការហៅយកមកអប់រំក្រោយបោះឆ្នោតដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ