ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញសពហើមរលួយខ្លាំង លែងស្គាល់អត្តសញ្ញាណ លើឆ្នេរប៉ាក់ខ្លង

10 ខែ មុន 192 តូ សុផល

ខេត្តកោះកុង៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតមកលើឆ្នេរប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រង់ចំណុច ម្តុំទីតាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ269 កាលពីរសៀលថ្ងៃទី23ខែកក្កដាឆ្នាំ2018 ។

បើតាមសមត្ថកិច្ចស្រុកមណ្ឌលសីមាបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានពីពលរដ្ឋ សម្ថកិច្ចចម្រុះ រួមមាន មន្រ្តីស្នងការដ្ឋាននគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ ស្រុកនិងក្រុមគ្រូពេទ្យ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យពិនិត្យសាកសព តែដោយសាកសពមានសភាពហើមរលួយខ្លាំង សមត្ថកិច្ចមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយ ។

ជាមួយគ្នានេះ សមត្ថកិច្ចក៍បានជូនជាដំណឹងអំពាវនាវ ដល់ពលរដ្ឋដែលមានបាត់សមាជិកគ្រួសារដោយប្រការណាមួយ សូមមកទំនាក់ទំនងជាមួយសមត្ថកិច្ចស្រុកមណ្ឌលសីមា ដើម្បីកំណត់ពីអត្តសញ្ញាណសាកសព និងស្រាវវជ្រាវបន្ថែមអំពីមូលហេតុផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!