ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញសាកសពមនុស្សជិត១០០នាក់ហើយ រាប់រយនាក់កំពុងបាត់ខ្លួន ក្រោយបាក់ទំនប់វារីអគ្គិសនី

4 ខែ មុន 763 តូ សុផល

ឡាវ ៖ សារព័ត៌មានរដ្ឋបានរាយការណ៍ថា #មនុស្សរាប់រយនាក់ស្លាប់ និងបាត់ខ្លួន ក្រោយទំនប់វារីអគ្គិសនី កំពុងស្ថិតក្រោមការសាងសង់បានបាក់ នៅតំបន់ភាគអាគ្នេយ៍ ប្រទេសឡាវ។

ទីភ្នាក់ងារព័ត៌មាន Lao News Agency បានរាយការណ៍ថា ការបាក់ទំនប់វារីអគ្គិសនីនៅខេត្តអាតាពូ កាលពីល្ងាចថ្ងៃចន្ទ បានបង្កឲ្យមានទឹកជំនន់នៅតាមភូមិ៦កន្លែង។
ពួកគេបានរាយការណ៍ទៀតថា បច្ចុប្បន្នមនុស្ស៦.៦០០នាក់ កំពុងគ្មានផ្ទះសម្បែងរស់នៅ។

រូបភាពដែលទទួលបានឃើញ ទូកផ្ទុកមនុស្សជាច្រើន បានដឹកពួកគេទៅកាន់ទីទួលសុវត្ថិភាព កាត់តាមទឹកលាយឡំដោយភក់។
ទីភ្នាក់ងារព័ត៌មានមួយនេះ បានរាយការណ៍ទៀតថា គ្រោះមហន្តរាយមួយនេះ បានសម្លាប់មនុស្សជាច្រើននាក់ និងរាប់រយនាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

ដោយឡែក មូលហេតុដែលនាំឲ្យបាក់ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy ត្រូវបានគេដឹងច្បាស់នោះទេ។

សូមបញ្ជាក់ថា សំណង់ទំនប់វារីអគ្គិសនីនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៣ ហើយវាគ្រោងនឹងចាប់ផ្តើមផលិតថាមពលអគ្គិសនីនៅក្នុងឆ្នាំនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!