ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ និងសិល្បករ សិល្បការិនី ជាច្រើនរូប ​ជិះទូកទៅចែកអំណោយដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់

3 ខែ មុន 358 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃ ២៣ កក្កដា នេះ តារាជាច្រើនរូប បាន​ជិះទូកទៅចែកអំណោយដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់ក្រោមការដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលមានទីតាំង ស្ថិតនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។

ក្នុងនោះគេឃើញមាន វត្តមានសិល្បករចូលរួមមាន អ្នកនាង សុន ណារីម៉ូនីការ លោក ម៉ាដូណា លោក អុឹម ជីវ៉ា កញ្ញា បេបី លោក វុទ្ធី កញ្ញា អ៊ុងនីនិច្ច និងក្រុមបង្ហាញម៉ូត BN model និងសិល្បករមួយចំនួនទៀត ។

ថ្លែងក្នុងឳកាសនោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យមានប្រសាន៍ថា ក្នុងនាមលោកជាអជ្ញាធរដែនដីពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលគ្រោះធម្មជាតិទឹកជំនន់នេះធ្វើអោយប៉ះពាល់ដល់ការរស់នៅ និងខូចខាតទ្រព្យសម្បត្តិ បងប្អូនប្រជាពលរដ្ឋមួយចំនួន តែទោះជាយ៉ាងណាក្នងនាមលោកជាអភិបាលខណ្ឌមិនប្រងើយកន្តើយបោះបង់ បងប្អូនឡើយ គឺនៅជាប់កៀកបងប្អូនជានិច្ចដោយ លោកបានដាក់គណៈបញ្ជាការស្រាល ដែលមាន  កងកម្លាំងសង្រ្គោះនៅក្នុងភូមិរបស់បងប្អូន ដោយមានក្រុមគ្រូពេទ្យ និង មានម្ហូបអាហារ សំរាប់បងប្អូនទទួលទានថែមទៀតផង ។ 

លោកអភិបាលបានបន្តទៀតថា ការខិតខំយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំខណ្ឌចំពោះប្រជាពលរដ្ឋក្រោមការចង្អុរបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខពួកយើងដែរ។”

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ