ព្រឹតិ្តការណ៍ថ្មីៗ

កុមារី អាង សុជាតា គ្រាន់តែបញ្ចប់កុងត្រាទីផ្សារការងារថ្មីបុកចូលគ្មានយល់

3 ខែ មុន 196 តូ សុផល

កុមារី អាង សុជាតា ហៅឈូឈូ ដែលមហាជនស្គាល់កុមារីពូកែលេងកំសត់នោះ គ្រាន់តែបញ្ចប់កុងត្រាជាមួយផលិតកម្មមួយភ្លាមសម្រាប់តែបណ្តាផលិតករជាច្រើននាំគ្នាបុកចូលគ្មានយល់មុខគ្នាដោយចង់ដណ្តើមកុមារីនេះជាតួរៀងខ្លួនៗក្នុងរឿងរបស់ពួកគេ។

តាមដំណឹងជាច្រើនបានឱ្យដឹងថា គ្រាន់តែលឺថា កុមារី ឈូឈូ បានបញ្ចប់កុងត្រាជាតួប្រចាំផលិតកម្មមួយហើយ ក៏ខំប្រឹងចរចារសុំពេលថត និងហ៊ានតម្លៃជួលខ្ពស់ ប្រសិនបើកុមារីរូបស្រស់មុខមាត់ដូចកូនកាត់នេះ ទទួលរឿងរបស់ពួកគេ។
កុមារីមុខមាត់ស្អាតមិនចាញ់តារាបរទេសរូបនេះ បានបង្ហើបឱ្យដឹងថា គ្រាន់តែនាងបញ្ចប់កុងត្រាមួយដែលយូរជាមួយផលិតកម្មមួយរួចហើយភ្លាម សម្រាប់ផលិតកម្ម PR និង ស្ថានីយទូរទស្សន៍លេខ៥ ទទួលយកភ្លាម កាលពីថ្មីៗនេះ។ ជាមួយគ្នានោះ គ្រាន់តែលឺដំណឹងរូបនាងទំនេរបញ្ចប់ពីកុងត្រាជាតារាប្រចាំផលិតកម្មគេរួចហើយនោះ សម្រាប់តែបណ្តាផលិតកម្មផ្សេងៗជាច្រើនបានទំនាក់ទំនងមកចចារ និងចង់បានកុមារីដាក់ក្នុងរឿងភាគរបស់ពួកគេជាច្រើន រឿងប៉ុន្តែសាមីខ្លួនមិនហ៊ានទទួល និង ពិចារណាចំពោះសាច់រឿងដែលចង់បាននាងជាតួសម្តែង។

កុមារី ឈូឈូ ដែលពូកែតួកំសត់ ឬ និយាយបានថា យំស្រក់ភ្នែកមិនចេះរីងស្ងួតនោះ បានប្រាប់ថា ទើបតែប៉ុន្មាននេះ នាងទទួលបានបានពីររឿង សម្រាប់រឿងទី១ ថតឱ្យផលិតម្មព្រំរដ្ឋា (PR) ក្នុងរឿងភាគ “ភរិយាឥខ្លាន់ស្លា” សម្រាប់ចាក់លើស្ថានីយទូរទស្សន៍បាយ័ន ហើយរឿងទី២ គឺ រឿង “នារីជើងខ្លាំង” សម្រាប់ស្ថានីយទូរស្សន៍លេខ៥។ រឿងភាគទាំងពីរនឹងតម្រៀងចេញនាពេលខាងមុខនេះ ដែលបង្កឱ្យ កុមារីរូបនេះកាន់តែមានប្រជាប្រិយបន្ថែមសម្រាប់ឆ្នាំ២០១៨។

កុមារី ឈូឈូ បានបញ្ជាក់ថា រូបនេះលែងជាប់កុងត្រាសម្រាប់ជាតារាប្រចាំផលិតកម្មណាទៀតហើយ ពីព្រោះកន្លងមក ការដែលធ្វើជាតារាប្រចាំកុងត្រាឱ្យផលិតកម្មមួយនោះ បែរជាធ្វើឱ្យនាងបាត់បងទីផ្សារការងារថតជាច្រើន ហើយប៉ះពាល់ដល់ការសិក្សាររបស់នាងទៅវិញ។ បន្ទាប់ពីបានបញ្ចប់កុងត្រាភ្លាម កុមារីរូបនេះបានសប្បាយចិត្ត ហើយរីករាយយ៉ាងខ្លាំងសម្រាប់ទទួលការថតថ្មីៗ និងបានស្គាល់ផលិតកម្មថ្មីៗ ទូរទស្សន៍ថ្មីៗទៀតជាច្រើនដែលធ្វើឱ្យនាងលេចសារជាថ្មីជាកុមារីម្នាក់ដែលអាចសម្តែងបានគ្រប់ជំនាញ។ ពេលនេះនាងប្រកាសទទួលការងារទាំងអស់ពីបណ្តាគ្រប់ផលិតកម្ម ហើយមិនប្រកាន់ថា សម្តែងជាកំសត់ ឆ្នាស់ឆ្នើម កាចនោះទេ ។

សូមបញ្ជាក់ថា កុមារី ឈូឈូ ពេលនេះទើបតែវ័យ១៤ឆ្នាំ ជាតារាមួយរូបដែលលេងបានរឿងគ្រប់ស្ថានការណ៍ទាំងអស់ ដែលជាក្មេងស្រីម្នាក់ដាក់អារម្មណ៍ខ្លាំងទៅលើសាច់រឿង លេងមិនខុស អមដោយការសរសើរមិនដាច់ពីមាត់អ្នកដឹកនាំរឿង ហើយផលិតករក៏ណាមិនសាយតម្លៃជួលសម្តែងឡើយ។ កុមារីរូបនេះ ដែលបានលេងក្នុងរឿង “ភរិយាឥខ្លាន់ស្លា” របស់ផលិតកម្មព្រំរដ្ឋា ដែលកំពុងថតនោះ ត្រូវបានមើលឃើញជតួប្អូនស្រីម្នាក់ដែលកំសត់យំរហូត ឃើញឈុតណាក៏កំសត់ដែរ គ្រាន់តែមើលឈុតក្រៅឆាក ចង់យំតាមកុមារី ឈូឈូ នេះហើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ