ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់ដដែលៗ! ឯណា ភូមិឃុំមានសុវត្ថិភាពរបស់ខណ្ឌទួលគោក ?

3 ខែ មុន 359 តូ សុផល

រាជធានីភ្នំពេញ ៖ យុវជន២នាក់ត្រូនាក់ត្រូវបានជនសង្ស័យ​ ជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាព ដេញវាយប្លន់យកម៉ូតូ បានសម្រេច

រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព មិនភ័យខ្លាចសមត្ថកិច្ចខណ្ឌទួលគោកដេញតាមឡើយ នេះហើយគោល​និយោយបាយភូមិឃុំមានសុវត្ថិភាពរបស់ខណ្ឌទួលគោក ខណៈដែលក្រុមចោរជិះដេញវាយប្លន់ម៉ូតូ បានសម្រេចញឹកណាស់ ដែលធ្វើឲ្យ​ពលរដ្ឋអ្នកដំណើរ​ស្ទើតែមិនហ៊ាន ជិះទៅណាមកណាពេលយប់នោះ។

ករណីប្លន់ម៉ូតូបានសម្រេចនេះបានកើតមានឡើងកាលវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចជិតការ៉ាស់សាំង សូគីម៉ិច ច្រមុះជ្រូកអតីតរង្វង់មូលទួលគោកចាស់ តាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ថឿន បុុនថុន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំផ្សារដីហុយ មានស្រុកកំណើត ស្អាងព្រែកតូច ខេត្តកណ្តាល និងមិត្តភ័ក្តដែលជិៈពីក្រោយមាន ឈ្មោះ ផុន ណារ៉ុង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំផ្សារដីហុយ ជាមួយគ្នា មានស្រុកកំណើត
រស់នៅ សង្កាត់កាំបូល ខណ្ឌពោធិ៏សែនជ័យ។

តាមសម្តីយុវជនរងគ្រោះបានប្រាប់រៀបរាប់ប្រាប់ភ្នាក់ងារ TNN ថា មុនដំបូងពួកគាត់បានចេញពីក្លឹបអូរ៉េន ខារ៉ាអូខេ នៅម្តុំផ្សារដីហុយ ក្នុងគោលបំណង ទៅជួបសង្សារ ដោយជិះម៉ូតូម៉ាក Dream ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1S-4596 ជិតគ្នា២នាក់តាមបណ្តោយផ្លូវ៦០៨ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកន្លែងកើតហេតុខាងលើស្រាប់តែលិចមុខជនសង្ស័យមួយហ្វូងជាច្រើនម៉ូតូដេញវាយ។

ជនរងគ្រោះបានបន្តទៀតថាមិនដឹងយកអ្វីមកវ៉ាយចំក្បាលគាត់បែកចេញឈាម នោះទេបណ្តាលឲ្យដួលម៉ូតូ ហើយពួកគាត់បានរត់ចោលម៉ូតូ ពេលនោះជនសង្ស័យក៏លើកយកម៉ូតូជិៈចេញទៅស្ពានអាកាស៥មករា បាត់ស្រម៉ោលមិនរំខានដល់សមត្ថកិច្ចឡើយ។

ក្រោយមកជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនូវប៉ុស្តិ៏នគរបាលរដ្ឋបាលបឹងកក់ទី២ ទាំងក្តីសោកស្តាយ និងអស់សង្ឃឹម៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ