ព្រឹតិ្តការណ៍ថ្មីៗ

បុរស​ជា​ជាងផ្សារដែក​ម្នាក់​ឡើង​ផ្សារ​ដំបូលផ្ទះ​ប៉ះចំ​ខ្សែភ្លើង​​ឆក់​របួសធ្ងន់​

1 ឆ្នាំ មុន 317 តូ សុផល

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍​ឆក់​ខ្សែរភ្លើងនេះបានកើតឡើងកាលពី​​រសៀល​ថ្ងៃទី​២១ ខែ កក្កដា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​តាំង​រលាំង​ឃុំ​មនោ​រម្យ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ។​

​តាមប្រភពមន្ត្រីនគរបាល​មូលដ្ឋានបាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ​ទិ​ត្យ ចាន់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​រស់នៅ​ភូមិ​ហុង​ត្នោត ឃុំ​ឈានឡើង​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មានមុខរ​បរជា​ជាងផ្សារដែក​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​បាន​ឡើង​ផ្សារ​ដំបូល​សំ​យ៉ាប​ផ្ទះ​ឲ្យ​គេ​នៅ​ភូមិ​​តាំង​រលាំង​ឃុំ​មនោ​រម្យ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ។​

រួចហើយ​លើកដែក​ដើម្បី​ផ្សាភ្ជាប់​ដំបូល​ស្រាប់តែ​ដែក​ទៅ​ប៉ះចំ​ខ្សែរ​កាប​ដែលមាន​តង់ស្យង់​ភ្លើង​ខ្ពស់​បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូលផ្ទះ​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​ប្រជាពលរដ្ឋ​ក៌​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​បឋម​រួច បញ្ជូន​បន្តទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឧដុង្គ​ដើម្បី​សង្គ្រោះ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!