ព្រឹតិ្តការណ៍ថ្មីៗ

មេឈ្មួញដ៏ល្បីឈ្មោះចែមុំ រកសុីឈើប្រណិតប្រចាំក្នុង ខេត្តក្រចេះអស់ល័ក្សជាប់អន្ទាក់កម្លាំងសមត្ថកិច្ច!!!

1 ឆ្នាំ មុន 492 តូ សុផល

ក្រចេះ៖ នៅព្រឹកទី ២១ ខែ កក្កដា ឆ្នាំ,២០១៨ នេះ ក្រោយពីទទួលបានពត៌មានថា មានរថយន្ដសាំយ៉ុង ដឹកឈេីប្រណិតនឹងឈេីប្រភេទលេខ ១ លាំងឃ្លុំ ជាច្រេីនគ្រឿងកំពុងធ្វេីចរាចរណ៍ ដឹកជញ្ជូនឆ្លងដែនខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ។ដោយបានទទួលព័ត៌មាននេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានដាក់បទបញ្ជាផ្ទាល់ទៅ លោក សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដក្រចេះ អោយចុះទប់ស្កាក់និងបង្ក្រាប រថយន្ដសាំយ៉ុងដឹកឈេី ដែលគេស្គាល់ឈ្មោះថាជារបស់ ចែមុំនៅខេត្តក្រចេះហេីយ ចែមុំនេះជាជើងខ្លាំងចរាចរណ៍ឈើខុសច្បាប់ឡេីងដុះស្លែរជាច្រើនឆ្នាំមកហើយ។

ភ្លាមនោះ លោក សាន ប៊ុនថាន មេបញ្ជាការ កងរាជអាវុហត្ថ ខេត្តក្រចេះ បានដាក់បទបញ្ជាចាត់កំលាំងអាវុធហត្ថខេត្ដ ជាច្រេីននាក់ ដឹកនាំដោយ លោក វរៈសេនីយ៍ឯក គឹង ស៊ាងឡៃ​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ថ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងរថយន្ដសាំយ៉ុងដែលកំពុងចរាចរណ៍ដឹកឈើ តែត្រូវពួកឈ្មួញដឹកឈេីដឹងខ្លួនមុនក៏បានអូសនឹងបេីករថយន្ដទាំងពីគ្រឿងនោះយកទៅលាក់ទុក តែដោយការខឹតខំប្រឹងប្រែង របស់កងកំលាំងអាវុធហត្ថ បានចុះរុករកឃេីញរថយន្ដ ដឹកឈេីទាំងពីគ្រឿង បានចាប់ចាប់រឹមអូសរថយន្ដ នឹងឈេីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើឃ្សឹម ដេីម្បីចំណាត់ការតាមនិតិវិធីផ្លូវច្បាប់។

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!