ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា រំភើបជាខ្លាំងដែល ព្រាប សុវត្ថិ អភិវឌ្ឍន៍ដីឡូតិ៍រួមគ្នាក្នុងទុន៥លានដុល្លារលើផ្លូវជាតិលេខ៣

4 ខែ មុន 2415 តូ សុផល

ភ្នំពេញ ៖ ពិធីចុះកិច្ចសហប្រតិបត្តិការរវាងលោកឧកញ៉ា ឡេង​ ណាវ៉ាត់ត្រា​ ជាមួយនឹងតារាចម្រៀង ព្រាប សុវត្ថិ

លើគំរោងដីឡូតិ៍របស់លោកឧញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសនូវដំណឹងសម្រាប់លើកទឹកចិត្តអតិថិជនដែលទិញដីឡូតិ៍មួយឡូតិ៍ៗ ថែមម៉ូតូមួយគ្រឿងក្នុងរដូវកាលបើកថ្មី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រាប់ថា​ មូលហេតុដែល​លោកសម្រេចចិត្តធ្វើកិច្ចសហប្រតិបត្តិការ​ ជាមួយនិងតារាចម្រៀង ព្រាប សុវត្ថិ គឺដោយសារតែលោក ព្រាប សុវត្ថិ មានកេរ្តិ៍ឈ្មោះល្បីជាយូមកហើយ ម្យ៉ាងវិញទៀតនៅតែរក្សារកេរ្តិ៍ឈ្មោះរហូតដល់សព្វថ្ងៃនេះ។ ជាពិសេសលោក ព្រាប សុវត្ថិ ជាអ្នកចម្រៀងដ៏ល្បីមួយរូបនៅក្នុងព្រះជាណាចក្រកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការថ្ងៃនេះលោកសង្ឃឹមនឹងទទួលបានជោគជ័យយូអង្វែង។

ពិធីចុះកិច្ចសហប្រតិបត្តិការជាមួយគ្នាលើកនេះ លោក​ ព្រាប សុវត្ថិ ដែលជាតារាចម្រៀងល្បីល្បាញ​ ប្រមាណជាពីរទស្សវត្សន៍មកនេះបានលើកឡើងថា ចំពោះថ្ងៃនេះលោក​សប្បាយចិត្ត​ ក្នុងការធ្វើកិច្ចសហការជាមួយ​ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយសារតែលោកឧកញ៉ាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ រហូតបានក្លាយជាឧកញ៉ាវ័យក្មេងម្នាក់។

លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា លោកគឺជាសិស្សប្អូនហើយដែលបានចូលរួមជាមួយនិង​ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ហើយគន្លឹះដែលធ្វើឲ្យលោកចាប់ផ្ដើមអាជីវកម្មជាមួយនិង​ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយសារតែលោកជាមនុស្ស​ ដែលទទួលបានជោគជ័យទាំងវ័យក្មេងផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងការលក់ដីឡូ​ ដែលប្រើដើមទុនវិនិយោគគឺប្រើចំនួន៥លានដុល្លារសហរដ្ឋអាមេរិក លើផ្ទៃដីចំនួម១៣ហត្ថតា ទីតាំងដីឡូត៍គឺស្ថិតនៅផ្លូវជាតិលេខ៣ នៅខុនដូ ជាន់ទី១ក្បែរផ្សារព្រៃទទឹង ឃុំព្រះនិពាន្ធ ស្រុកកងពិសី ខេត្តកំពង់ស្ពឺ៕

កិច្ចសហប្រតិបត្តិការណ៌រវាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹង កំពូលតារាចំរៀង ព្រាប សុវត្ថិ 

សម្រាប់គំរោងអភវឌ្ឍន៍ដីឡូត៌ របស់បុរីឡេង ណាវ៉ាត្រា មានប្រូម៉ូសិន ពិសេស ទិញដី១ឡូត៌ តម្លៃចាប់ពី 3950$ ឡើងទៅនឹងទទួលបានម៉ូតូ Honda Dream 2010 ចំនួន1គ្រឿង ។

Tel: 010 321 222 / 088 4321 222/ 070 321 222 / 012 321 222

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!