ព្រឹតិ្តការណ៍ថ្មីៗ

ករណីជុំនួយការភូមិសែនសុខទី៥ និងភរិយារងការចោទប្រកាន់ «បទបរិហាកេរ្ដិ៍» ពីភ្នាក់ងារព័ត៌មានអង្គភាព CAMPOST បានដោះបញ្ចប់ដោយការទទួលកំហុសសុំទោស និងដកពាក្យបណ្ដឹង

11 ខែ មុន 175 តូ សុផល

(ភ្នំពេញ)៖ ករណីជុំនួយការភូមិសែនសុខទី៥ និងភរិយារងការចោទប្រកាន់នូវពាក្យបណ្ដឹងមួយ «ក្នុងបទបរិហាកេរ្ដិ៍» ពីភ្នាក់ងារព័ត៌មានអង្គភាព CAMPOST នោះនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ដោយភាគីចុងបណ្ដឹង «លោក ព្រុំ ឌឿន និងភរិយា ស្រេង ហុង» បានទទួលកំហុសសុំទោសភាគីដើមបណ្ដឹង «លោក ហាស់ កំសាន្ដ ភ្នាក់ងារព័ត៌មានអង្គភាព CAMPOST» ឲ្យជួយដកពាក្យបណ្ដឹងចេញ និងធ្វើកិច្ចសន្យាព្រមព្រៀងគ្នា ក្នុងន័យបញ្ចប់រឿងជាស្ថាពរហើយ ក្នុងការសម្របសម្រួលពីលោកអនុសេនីយ៍ឯក ញាន នន នាយនគរបាលប៉ុស្ដិ៍ឃ្មួញ និងលោកអនុសេនីយ៍ឯក ជួង ផុនសង្ហា នាយរងប៉ុស្ដិ៍ទទួលជុំនាញព្រហ្មទណ្ឌ ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ។

សូមបញ្ជាក់ថា បុគ្គលឈ្មោះ ព្រុំ ឌឿន និងភរិយាឈ្មោះ ស្រេង ហុង ក្នុងនាមជុំនួយការភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានរងការចោទប្រកាន់នូវពាក្យបណ្ដឹងមួយ ពាក់ព័ន្ធការវាយប្រហារពាក្យសំដីខ្លាំងៗ រឿងរៀបចំដីតូចធំ «ពោលគឺគក់ជេដី» ទុកលក់ឲ្យឈ្មួញ ឫថៅកែធំៗចាំទទួលទិញ ដោយញ៉ុះញ៉ុងប្រាប់សាធារណៈជនមួយចំនួន កុំឲ្យរកស៊ីជាមួយលោក ហាស់ កំសាន្ដ អ្នកយកព័ត៌មានអង្គភាព CAMPOST «រកស៊ីក្បត់» ក្នុងបទល្មើសបរិហាកេរ្ដិ៍ចំៗ ទាំងគ្មានពិចារណា បណ្ដាលឲ្យមានការយល់ច្រឡំ និងបាត់បង់កិត្តិយស របស់លោកជាអ្នកព័ត៌មាន។

លោក ហាស់ កំសាន្ដ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកបានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងហើយ ដើម្បីស្នើរឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ មានចំណាត់ការជួយដោះស្រាយរកយុត្តិធម៌ ក្នុងបទល្មើសបរិហាកេរ្ដិ៍ បណ្ដាលឲ្យមានការយល់ច្រឡំ និងបាត់បង់កិត្តិយសរបស់លោកក្នុងនាមអ្នកព័ត៌មាន ដែលមានលោក ឈុន ហួត អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុជាមួយ ធ្វើជាសាក្សីបំភ្លឺយ៉ាងច្បាស់លាស់ ក្រោយពីបុគ្គល ព្រុំ ឌឿន បានញ៉ុះញ៉ុង តាមរយះការប្រើពាក្យសំដីវាយប្រហារចំៗ ស្ទើរតែបង្កជាជម្លោះ អាចកើតជាអំពើរហឹង្សាក្នុងគ្រួសារអ្នកដ៍ទៃ ដែលកំពុងគាំទ្រយ៉ាងពេញទំហឹងជូនចំពោះថ្នាក់ដឹកនាំ «គណបក្សប្រជាជនកម្ពុជា» ខណៈយុទ្ធនាការឃោសនារកសម្លេងឆ្នោត បាននិងកំពុងដំណើរការសព្វថ្ងៃយ៉ាងរលូន ដើម្បីឈានទៅរកការបោះឆ្នោត អាណត្តិទី៦ យ៉ាងឱឡារឹកនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ជុំនួយការភូមិឈ្មោះ ព្រុំ ឌឿន អាយុជាង៤០ឆ្នាំ មានភរិយាឈ្មោះ ស្រេង ហុង អាយុជាង៤០ឆ្នាំ មុខរបរគក់ជេដី ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ២៣៤ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឯលោក ហាស់ កំសាន្ដ អាយុ៣៨ឆ្នាំ មុខរបរអ្នកយកព័ត៌មានអង្គភាពអង្គភាពទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ ស្នាក់នៅផ្ទះជួលលេខ២៩ ផ្លូវលេខ២៣៤ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហាស់ កំសាន្ដ ក្នុងនាមដើមបណ្ដឹង មានសាក្សីបញ្ជាក់ បានស្នើរសុំឲ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ និងលោក សួង ម៉ុក ប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់ឃ្មួញ មេត្តាជួយត្រួតពិនិត្យមើលលើសមាសភាពសមាជិកភូមិ ព្រុំ ឌឿន នេះផង «ព្រោះទុកក៍មិនចំណេញ ដកចេញក៍មិនខាតដែរ» «ខ្វះអ្វីអ្នកមានសមត្ថភាព និងស្មោះត្រង់ ដើម្បីយកមកធ្វើការ» ព្រោះតាមរយះការញ៉ុះញ៉ុង ការដើរនិយាយវាយប្រហារប្រជាពលរដ្ឋអ្នកក្បែរខាងគ្រប់ស្រទាប់វណ្ណះ ពិសេសអ្នកសារព័ត៌មាន អាចធ្វើឲ្យបាត់បង់ប្រជាប្រីយភាពថ្នាក់ដឹកនាំនៃ «គណបក្សប្រជាជនកម្ពុជា»។

សូមបញ្ជាក់ថា បើក្នុងករណីបុគ្គល ព្រុំ ឌឿន មិនព្រមទទួលនូវកំហុសឆ្គង និងសុំទោសនូវអ្វី ដែលខ្លួនបានប្រព្រឹត្តប្រើពាក្យសំដីវាយប្រហារញ៉ុះញ៉ុង បណ្ដាលឲ្យមានការយល់ច្រឡំពីសាធារណៈជន និងបាត់បង់កិត្តិយស មកលើរូបលោក ហាស់ កំសាន្ដ ជាអ្នកព័ត៌មាននោះទេ គឺមានតែសំណូមពរទៅសមត្ថកិច្ចឲ្យជួយបន្តនិតិវិធីតាមផ្លូវច្បាប់ ដោយមិនអាចអនុគ្រោះបានឡើយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!